Barca បង្កើត​កំណត់ត្រាមិនស្គាល់​ចាញ់​ដើម្បី​ទម្លាក់ក្រុម Valencia របស់លោក Neville

ក្រុម Barcelona បាន​បង្កើត​កំណត់​ត្រា​ថ្មី​របស់​ក្លិប​នៃការ​មិន​ស្គាល់​ចាញ់​សោះ​ចំនួន​២៩​​ប្រកួត​ដើម្បី​ឈាន​ទៅ​ប្រកួត​ពាន Copa del Rey វគ្គផ្តាច់​ព្រ័ត្រ ក្រោយ​ពី​បានប​ញ្ចប់ក្នុង​លទ្ធ​ផល​ស្មើ ១-១ នៅ​លើ​ទឹក​ដីក្រុម Valencia របស់​លោក Gary Neville កាលពីថ្ងៃ​ពុធ​ដើម្បី​​កត់ត្រា​ជ័យជម្នះ​ទាំង​ពីរ​ជើង ៨-១​។

barcaការ​ឈាន​ទៅប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ជា​លើក​ទី​៥​របស់​ក្រុម Barcelona ត្រូវ​បាន​ធា​នា​រួច​ជា​ស្រេច ក្រោយ​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះក្នុង​លទ្ធ​ផល ៧-០ ក្នុង​​ការ​ប្រកួត​ជើង​ទី​១​កាល​ពី​​សប្តាហ៍មុន ហើយ​ក្នុង​លេង​ដោយគ្មានខ្សែ​ប្រយុទ្ធ​ឆ្នើម Lionel Messi, Luis Suarez និង Neymar លោក​គ្រូ​បង្វឹក​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ Neville ហាក់​ដូច​ជា​មាន​ការ​ធូរ​ស្រាល​នៅពេល​ដែលកីឡាករ Alvaro Negredo បានរ​ក​គ្រាប់​បាល់បើក​ឆាកក្នុង​តង់​ទី​មួយ​។ ប៉ុន្តែ ទោះ​​បី​ជា​យ៉ាង​ណា ខ្សែ​បម្រើ​អន្តរ​ជាតិ​កា​មេ​រូន​វ័យ​១៩​ឆ្នាំ Wilfred Kaptoum បាន​​ចូល​លេង​ជាកីឡាករ​​បម្រុង​ដើម្បី​រក​គ្រាប់​បាល់​​​បញ្ចូល​ទី​ជា​លើក​ទី​មួយ​របស់​គេ​សម្រាប់ក្រុម Barcelona និង​ដើម្បី​​ការ​ពារកំណត់​ត្រា​នៃការមិនស្គាល់​ចាញ់​របស់​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​មួយនេះ ក្នុង​រយៈ​ពេល​៦នាទី​ចុង​ក្រោយ​។

Sevilla អាច​នឹង​ត្រូវ​ជួប​ជា​មួយ​នឹងក្រុម Barcelona ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ថ្ងៃ​ទី​២១ ខែ​ឧស​ភា ខណៈ​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Celta Vigo ក្នុង​​ការ​ប្រកួត​ជើង​ទី​២​នៃ​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​នៅ​រាត្រី​នេះ ក្រោយ​ពី​បាន​នាំ​មុខ ៤-០​។ សរុប​មក ក្រុម Barca រ​បស់​លោក Luis Enrique មិន​បាន​ប្រើ​ប្រាស់​ក្នុងក្រុម​​ស្ថិតក្នុង​ជម្រើស​ទាំង​១១នាក់​ដំបូង​ឡើយ ដោយ​សារ​តែ​ពួក​គេ​ត្រូវ​ប្រឈមមុខនឹង​ការ​ប្រកួត​ដ៏​មមា​ញឹក​នៅ​​ពេល​ខាងមុខ​នេះក្នុង​ក្រប​ខ័ណ្ឌ La Liga និង Champions League​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia