យប់មិញ​! ចោរ​២​នាក់ ​ចូលប្លន់ផ្ទះ ​​ច្របាច់.ក​ម្ចាស់​ សួររកប្រាក់ នៅ​ស្រុក​សំរោង​ទង

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ ម៉ោង​០៨​យប់ ​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ ស្ថិត​នៅ​​ក្នុងភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង មាន​ករណី​ប្លន់​មួយ កើត​ឡើង​ ខណៈ​ដែល​ស្ត្រី​ម្នាក់​ កំពុង​អង្គុយ ​ចិត​បន្លែ និង​មើល​ទូរទស្សន៍​ ម្នាក់ឯង​ នៅ​ក្នុងផ្ទះ ក៏​ត្រូវ​​​ក្រុម​ចោរ​ មានគ្នា​២​នាក់ ពាក់ម៉ាស់ជិត ​ដើរចូល​​មក ពីក្រោយ​​វាយ និង​ចាប់​ច្របាច់​.​ក ស្ត្រី​រងគ្រោះ​ ​សួរ​រកប្រាក់ ។

ដោយ​​មាន​ការ​ ភ័យ​តក់ស្លុត​ពេក ស្ត្រី​រងគ្រោះ​​ ក៏​បាន​រ​ត់ ទៅ​យក​​លុយ​ ចំនួន​៣០០​ដុល្លារ នៅ​​ជិត​​ទូរទស្សន៍​ ហុច​ទៅ​​ឱ្យ​ក្រុម​ចោរ​ ទាំង​នោះ ហើយ​ពួក​ក្រុម​ចោរ ក៏​​បាន​គេចខ្លួន​ ដោយ​សុវត្ថិភាព​ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ ​ឈ្មោះ​ ស៊ឹ​ម វ៉​ន អាយុ​៣៥​ឆ្នាំ មាន​ប្តី​ឈ្មោះ​ ថោ​ង ធី​ម អាយុ​៣៦​ឆ្នាំ ទាំង​២​នាក់​​ជា​កម្មករ​រោង​ចក្រ មាន​ទីលំនៅ​ ក្នុងភូមិ​កើតហេតុ​ ខាងលើ ។ ​នៅ​យប់​កើតហេតុ​ បុរស​ជា​ប្តី​​ មិន​បាន​នៅផ្ទះទេ​ ចេញទៅក្រៅបាត់ ដោយ​ស្ត្រី​រង​គ្រោះ ​​នៅ​ក្នុងផ្ទះ​ តែ​ម្នាក់ឯង ។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ កំពុងបើក​ការ​ស៊ើប​អង្កេត លើ​ករណី​នេះ ដោយ​អាច​មាន ​តម្រុយ​ខ្លះ​ៗ​ហើយ ព្រោះ​​សមត្ថកិច្ច​ ដាក់​ការ​សង្ស័យ​​ថា ក្រុម​ចោរ​ទាំង​​​នោះ ​អាច​ជា​មនុស្ស​ស្គាល់​គ្នា ​ជាមួយ​ជន​រង​គ្រោះ ឬ​ក៏​ជា​អ្នក​ក្នុងភូមិ​ផង​ដែរ ព្រោះ​​ដឹងថា ជន​រង​គ្រោះ មាន​លុយ និងទើប​តែ​ទិញ​ដី​ ក្នុងភូមិទៀត​ផង៕

យប់មិញ​! ចោរ​២​នាក់ ​ចូលប្លន់ផ្ទះ ​​ច្របាច់.ក​ម្ចាស់​ សួររកប្រាក់ នៅ​ស្រុក​សំរោង​ទង
យប់មិញ​! ចោរ​២​នាក់ ​ចូលប្លន់ផ្ទះ ​​ច្របាច់.ក​ម្ចាស់​ សួររកប្រាក់ នៅ​ស្រុក​សំរោង​ទង
យប់មិញ​! ចោរ​២​នាក់ ​ចូលប្លន់ផ្ទះ ​​ច្របាច់.ក​ម្ចាស់​ សួររកប្រាក់ នៅ​ស្រុក​សំរោង​ទង
យប់មិញ​! ចោរ​២​នាក់ ​ចូលប្លន់ផ្ទះ ​​ច្របាច់.ក​ម្ចាស់​ សួររកប្រាក់ នៅ​ស្រុក​សំរោង​ទង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត