រថយន្តក្រុង អត់មានមនុស្សបើក នឹងដាក់ឲ្យ សាកល្បង ធ្វើដំណើរ នៅក្នុងប្រទេស អូស្ត្រាលី

ទីក្រុងស៊ីដនី: ប្រភពព័ត៍មាន ស៊ិនហួរ បានឲ្យដឹងថា រថយន្តក្រុងអត់មានមនុស្សបើកបរ ដែលជាផលិតផលរបស់ប្រទេសបារាំង នឹងត្រូវប្រកាស បានឲ្យប្រើប្រាស់ ក្នុងលក្ខ័ណ្ឌសាកល្បង នៅលើផ្លូវធ្វើដំណើរក្នុង ប្រទេសអូស្ត្រាលី។

ឡានក្រុងប្រភេទនេះ នឹងអាចផ្ទុកអ្នកដំណើរ ដល់ទៅ១៥នាក់ និងមានល្បឿនអតិបរមា៤៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ហើយនឹងត្រូវដាក់ឲ្យរថលើផ្លូវនៅក្នុងទីក្រុង Perth ភាគខាងលិចនៃអូស្ត្រាលី។ ដោយប្រើប្រាស់នូវបច្ចេកទេសទំនើបដែលអាចធ្វើឲ្យវាមានសមត្ថភាព ដឹងមុនដូចជាឧបសគ្គការ ចាប់ហេតុការណ៍ បានមុននិងអាចចាប់បានស្លាកសញ្ញាចរាចរណ៍ បានផងដែរ។

លោកTerry Agnew ប្រធានប្រតិបត្តិជាន់ខ្ពស់ នៃRoyal Automobile Club(RAC) របស់អូស្ត្រាលី បាននិយាយបញ្ជាក់ថាយើងមិនត្រឹមតែបានគិតទៅដល់ បទបញ្ញត្តិនានា និងដំណើរការវានោះទេ ប៉ុន្តែវាជារឿងសំខាន់ថា កត្តាមនុស្សគឺប្រជាជនដែលរស់នៅក្នុង តំបន់នោះមានការយល់ដឹង ពីបច្ចេកវិទ្យានេះបានដល់កម្រិតណា ។

រថយន្តក្រុង អត់មានមនុស្សបើក នឹងដាក់ឲ្យ សាកល្បង ធ្វើដំណើរ នៅក្នុងប្រទេស អូស្ត្រាលី

/2016/February/id-067