PORSCHE និង MAZADA សាក​កម្លាំងគ្នាទាំងកណ្តាលរាត្រី

Doliprane TVC

​ភ្នំពេញ : រថយន្ត​ស៊េរី​ទំនើប​ពីរ​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​រង​ការខូចខាត​យ៉ាងដំណំ សង្ស័យ​ម្ចាស់​រថយន្ត​ស្រវឹងស្រា ព្រោះ​ម្ចាស់​រថយន្ត​ទាំងពីរ​គ្រឿង​ទើប​ចេញ​ក្លឹប​រៀងខ្លួន ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០១ និង ១៥ នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ០៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​សុធារស់ កែង​ផ្លូវរ​ដ្ធ​សភា (​ទល់មុខ​ស​ណ្ធា​គារ អ​ល​មិន​) ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

 PORSCHE និង MAZADA សាក​កម្លាំងគ្នាទាំងកណ្តាលរាត្រី

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ បានឃើញ​មាន​រថយន្ដ​ម៉ាក​PORSCHE ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-2555. បើកបរ​ដោយ​បុរស​ម្នាក់ ចេញពី​ផ្លូវរ​ដ្ធ​សភា ទិសដៅ​ពី​កើតមក​លិច​ហើយ​បាន​បត់​ស្ដាំ​ក្នុង​ល្បឿន​លឿន ឡើងមក​ផ្លូវ​សុធារស់​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​រថយន្ដ MAZADA ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-2592. ដែល​បើក​ដោយ​បុរស​ម្នាក់ ពី​ជើង​ទៅ​ត្បូង​បត់​ចូល​ផ្លូវរ​ដ្ធ​សភា បណ្តាលឱ្យ​បុក​ពេញទំហឹង រថយន្ដ​ទាំងពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ តែ​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​នោះទេ ។

ក្រោយពេល​កើតហេតុ ពេលដែល​អ្នកសារព័ត៌មាន​ចុះទៅ​ថតរូប​ភាព ម្ចាស់​រថយន្ដ​បាន​ព្យាយាម​បក​ស្លាក​លេខ​រថយន្ដ​យកទៅ​លាក់ទុក​ក្នុង​រថយន្ដ​បាត់ នឹង​យក​ថង់​ខ្មៅ​យក​បិទបាំង​កុំឱ្យ​ថត​ទៀតផង ។ ក្រោយមក កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​វាស់វែង តែ​ដោយ​ភាគី​ទាំងសងខាង​និយាយ​ត្រូវ​គ្នា ទើប​សមត្ថកិច្ច​ចាក​ចេញពី​កន្លែងកើតហេតុ ដោយ​ទុកឱ្យ​ម្ចាស់​រថយន្ដ​ទាំងសងខាង​ហៅ​រថយន្ដ​ស្ទួ​ចមក​ស្ទួ​ច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕
​វិជ្ជា