នគរបាល បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​ជា​ជន​ជាតិចិន និង ខ្មែរ ៣០ នាក់

Doliprane TVC

​រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៣០ នាក់​មាន​ស្រី ២ នាក់ ក្នុងនោះ​ជនជាតិ​ចិន និង វៀតណាម ៤នាក់​រួម និង ថ្នាំញៀន​ជាង​កន្លះ​គីឡូក្រាម ត្រូវបាន​លោក​វ​រះ​សេនីយ៍​ឯក ប៊​ន សំអាត​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ធ្វើ​ស​ន្និសិទ​កាសែត​មុខ​កាលពី​រសៀល​ថ្ងៃទី ៤ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។ លោក ប៊​ន សំអាត បានឱ្យដឹងថា ក្នុងចំណោម​ជនសង្ស័យ​ទាំងនោះ មាន​ជនសង្ស័យ​ជា​ជន​ជាតិចិន និង វៀតណាម​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​ស្រាវជ្រាវ​ជា​យូរ​មកហើយ និង ឈានទៅ​បង្ក្រាបបាន​កាលពី​យប់​ថ្ងៃទី ៣ ខែ​កុ​ម្ភះ នៅក្នុង​សណ្ឋាគារ សុខា ក្នុង សង្កាត់​ជ្រោយចង្វារ ដោយ​ដកហូត​បាន​គ្រឿងញៀន​ប្រមាណ​ជាង​កន្លះ​គីឡូក្រាម ។

នគរបាល បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​ជា​ជន​ជាតិចិន និង ខ្មែរ ៣០ នាក់

លោក​ស្នងការរង ក៏បាន​បញ្ជាក់ទៀតថា​នៅពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅដល់​ក្នុង​បន្ទប់​សណ្ឋាគារ មាន​គ្រឿងញៀន​ជាច្រើន​ទៀត មិនតិចជាង ៥ គីឡូក្រាម​នោះទេ ត្រូវបាន​ជនសង្ស័យ​ជា​ជន​ជាតិចិន បំផ្លាញ ចោល​ដោយ​ចាក់​ក្នុង​បង្គន់ ។ ជនសង្ស័យ​ទាំង ៤ នាក់ ១.​ឈ្មោះ ស៊ូ យ៉ាង​លៀង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ចិន ,២.​ឈ្មោះ លី ធៀ​ម ឆាយ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ​ចិន ,៣.​ឈ្មោះ ចឹ​ង ហៃ​អៀ ភេទ​ស្រី អាយុ ៣៥ ឆ្នាំ​ជនជាតិ​ចិន​, ៤.​ឈ្មោះ ហ្វា​ម គឹម ដុង ភេទ​ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ​វៀតណាម ។ ក្រៅពី​ជនសង្ស័យ​ជា​ជនជាតិ​បរទេស មាន​ជនសង្ស័យ​ចំនួន ២៦ នាក់​ទៀត​ដែលជា​មុខសញ្ញា​ជួញដូរ និង ចែកចាយ ដែល​សមត្ថកិច្ច ការិយាល័យ និង តាម​បណ្តា​ខណ្ឌ​ចាប់ខ្លួន​ជា​បន្តបន្ទាប​ដែល​យកមក​បង្ហាញមុខ​នៅពេលនេះ ។

នគរបាល បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​ជា​ជន​ជាតិចិន និង ខ្មែរ ៣០ នាក់

លោក​វ​រៈ​សេនីយ៍​ឯក ប៊​ន សំអាត ស្នងការរង​បានឱ្យដឹង​ទៀតថា​ដោយមាន​បទបញ្ជា​ពី​អគ្គ​ស្នងការរង​នគរបាលជាតិ និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង នគរបាល​ខណ្ឌ​ទាំង ១២ បាន​ខិតខំ​ស្រាវជ្រាវ​ប​ង្ក្រា​ជនសង្ស័យ​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន និង មុខសញ្ញា​ចោរ លួច ឆក់ ប្លន់ បានជា​បន្តបន្ទាប់ ៕ ម៉េង ធា​ (ប្រភព TV5)