ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងមកថា​ ផ្ទះលក់ផ្លែឈើមួយកន្លែងស្ថិត​នៅក្នុងភូមិទួល ឃុំល្បើក ​ស្រុកឈូក បានត្រូវក្រុមចោរ​៣នាក់ប្រដាប់ដោយអាវុធ AK​ ចូលប្លន់ដោយចាប់ចងម្ចាស់​ផ្ទះយកម៉ូតូម៉ាកវ៉េវមួយគ្រឿង ​ទូរស័ព្ទដៃមួយគ្រឿងនិងលុយ២០ម៉ឺនរៀល ។

សេចក្តីរាយការណ៍​បានបន្តថា​ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ​ ទុយ ឆេងហ៊ីម​ ​ភេទប្រុស អាយុ៥៩ឆ្នាំ ​បានត្រូវក្រុមចោរចាប់ចង ។ នៅពេលនេះ​សមត្ថកិច្ចកំពុងស្រាវជ្រាវ​រក​ជន​សង្ស័យដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕