ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តរតនគិរី ៖ រមណីយដ្ឋាន​ឥសី​ប​តៈមៈ​ហៅ​ភ្នំ​ស្វាយ ស្ថិត​ក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ប​ច្ចុ​ប្បន្ន​កំពុង​ទទួល​រង​ការ​រំលោភ​បំពាន​បោះបង្គោល​កំណត់​ព្រំ​ដី​នៅ​ជើងភ្នំ​ព្រោងព្រាត​ធ្វើជា​កម្មសិទ្ធិ ។ នគរបាល​ក្រុង​កងរាជអាវុធហត្ថ​ក្រុង អាជ្ញាធរ​ក្រុង និង​សង្កាត់​ដឹកនាំ​ដោយ​អភិបាលក្រុង​បាន​ទៅ​ពិនិត្យ​និង​ដក​បង្គោល​នោះ​ចេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ។

នៅ​ក្នុង​ការ​ពិនិត្យ​នោះ​លោក​អភិបាលក្រុង​បាន​ថ្លែង​ថា លោក​នឹង​ស្រាវជ្រាវ​រក​អ្នក​ដែល​ថ្លើម​ធំ​ហ៊ាន​លួច​បោះបង្គោល​កំណត់​ព្រំ​ដី​បម្រុង​រំលោភ​យក​ដី​ភ្នំ​ស្វាយ​ដែល​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​ឱ្យ​ឃើញ​ ដើ​ម្បី​នាំ​ខ្លួន​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

តាម​ប្រភព​ប​ង្ហើបត​ៗ​គ្នា​ថា អ្នក​ដែល​ថ្លេ​ី​ម​ពាសមេឃ​ហ៊ាន​រំលោភ​ដី​រមណីយដ្ឋាន​ធម្មជាតិ​នោះ​ពុំ​មែន​ជា​មនុស្ស​តូចតាច​ទេ​គឺជា​មនុស្ស​មានបុណ្យ​សក្តិ និង​អំណាច ។មជ្ឈដ្ឋាន​នានា​កំពុង​រង់ចាំ​មើលចំណាត់ការ​របស់​អាជ្ញាធរ តើ​មាន​ប្រសិទ្ធភាព​កម្រិត​ណា​បើ​ប៉ះ​ក្រុម​ជន​អ្នកមាន​បុណ្យ​សក្តិ និង​អំណាច​បែប​នេះ ។

គេ​ខ្លាច​តែ​ថ្ងៃក្រោយ​ត្រូវ​ជន​នោះ​រំលោភ​បាន​ទាំងស្រុង​ទេ ព្រោះ​នៅ​ទីនោះ​ដី​កំពុង​មាន​ហាងឆេង​ខ្ពស់​ខ្លាំង​ណាស់ ។ ចាប់តាំងពី​លោក​ឧកញ៉ា​តា​យ សេង ប​ង្កើត​ផ្សារ​មក​មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​កំពុង​បើក​ភ្នែក​សម្លឹង​មើល​ដី​ជើង​ភ្នំ​ដែល​កំពុង​ប្រឈម​នឹង​ការ​រង​គ្រោះ ។ ចំណុច​ដែល​គេ​រំលោភ​បោះបង្គោល​ដី​ជើងភ្នំ​ស្វាយ​នោះ​មាន​ទីតាំង​ទល់មុខ​ផ្សា​រតាយ​សេង​ស្ថិត​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ៕