​ក្រសួង​សាធារណ នឹង​ដឹកជញ្ជូន ធានា​អះអាងថា នៅ​រក្សា​ជំហរ ក្នុងការ​រៀបចំ​វេទិកា សាធារណៈ

ភ្នំពេញ: យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា​៖ គម្រោង​សាងសង់ ផ្លូវអាកាស​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ជា​គម្រោង​មួយ ដែល​ទទួលបាន​ការឯកភាព ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ដាក់ជូន​ក្រុមហ៊ុន​ឯកជន ធ្វើការ​វិនិយោគ​សាងសង់​។
​គម្រោង​សាងសង់ ផ្លូវអាកាស ជា​គម្រោង​ដែល​ត្រូវ​សាងសង់ នៅលើ​ផ្លូវដែក ដែលមាន​ស្រាប់ ពី​ស្ថានីយ៍​ផ្លូវដែក​ភ្នំពេញ ដល់​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ​។

​សេចក្តីប្រកាស​នោះ បន្តថា វា​ជា​ជម្រើស​ដល់​ល្អប្រសើរ ក្នុងការ​សម្រេចចិត្ត ព្រោះ​នឹង​នាំមក​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន ក្នុង​ក្រុង​បានល្អ កាត់បន្ថយ​ការកកស្ទះ ផ្ដល់​ការប៉ះពាល់​តិចតួច ទៅលើ​បរិស្ថាន និង​សង្គម ផ្ដល់​ប្រយោជន៍​ធំធេង ដល់​សេដ្ឋកិច្ចជាតិ​។ ជាការ​ពិត ការអភិវឌ្ឍ តែងតែមាន​ការប៉ះពាល់​តិច និង​ច្រើន ជា​កត្តា​ដែល​មិនអាច​ជៀសបាន​។​

​តាម​សេចក្តីប្រកាស​ដដែល បាន​បន្តថា​៖ ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មានការ​ប្រមូលផ្ដុំ រវាង​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ តាម​បណ្ដា​យ​ផ្លូវដែក សំដែង​នៅ​ការ​ព្រួយ​បារ​ម្ត និង​មាន​កង្វល់​ទៅលើ​ការប៉ះពាល់ ទៅលើ​លំនៅស្ថាន និង​គោលការណ៍​ដោះស្រាយ ហើយ​ទាមទារ ឲ្យ​រាជរដ្ឋាភិបាល រៀបចំ​វេទិកា​សារ​ធាណៈ សម្ដែង​មតិ មុន​ការសម្រេច​ឲ្យ​សាងសង់​។ ទោះបីជា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​តំណាង ប្រជាពលរដ្ឋ មកជួប​ប្រជុំ និង​ធានា​អះអាង ដោយ​យល់ព្រម​ទទួល​សំណើ របស់​ប្រជាពលរដ្ឋ​ថា នៅពេលដែល​មានការ​សម្រេច ពី​រាជរដ្ឋាភិបាល ក្នុងការ​ផ្ដល់​សិ​ទិ្ធ ជូន​ក្រុមហ៊ុន​ណាមួយ ក្នុងចំណោម​ក្រុមហ៊ុន​ពីរ ដែល​បាន​សុំ​វិនិយោគ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​រៀបចំ​វេទ​ទិ​កា​សាធារណៈ នៅនឹងកន្លែង នឹងធ្វើ​ការដោះស្រាយ ដល់​ការប៉ះពាល់ រួចរាល់​ជាមុនសិន មុននឹង​អនុញ្ញាត​ឲ្យ គម្រោង​ដំណើរការ ការងារ​សាងសង់​។​

​ជាថ្មី​ម្ដងទៀត ក្រសួង​សាធារណ និង​ដឹកជញ្ជូន ធានា​អះអាងថា នៅ​រក្សា​ជំហរ ក្នុងការ​រៀបចំ​វេទិកាសាធារណៈ នៅពេល​មានការ​សម្រេច ពី​រាជរដ្ឋាភិបាល សូម​បងប្អូន​ប្រជាពលរដ្ឋ រក្សា​ភាព​ស្ងប់ស្ងៀម បន្ត​ប្រកប​អា​ជីក​ម្ម ប្រចាំថ្ងៃ​ជាធម្មតា ទុក​ឱកាស​ជូន​រាជរដ្ឋាភិបាល ពិនិត្យ​ពិចារណា ដោះស្រាយ​ណាមួយ អាច​ទទួលបាន​ទាំងអស់គ្នា​។
​គម្រោង​សាងសង់ ផ្លូវអាកាស​ល្បឿន​លឿន​នេះ កំពុងស្ថិត​នៅក្នុង ដំណាក់កាល​សិក្សា​នៅឡើយ​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្វាគមន៍​ចំពោះ​មតិយោបល់ ក្នុងន័យ​ស្ថាបនា និង​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ អង្ក​ការ​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​យល់​និង​មានការ​យោគយល់ អធ្យាស្រ័យ ចំពោះ​ស្ថានការណ៍ ដូច​បាន​រៀបរាប់​ខាងលើ និង​ចូលរួម​សហការ ជួយ​ជ្រោមជ្រែង ដើម្បី​រួមចំណែក ក្នុងការ​អភិវឌ្ឍ​វិស័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ការរីក​ចម្រើនប​ន្ថែ​ម​ទៀត​៕V​/S