​ស្លាប់​៣ របួសធ្ងន់​ស្រាល ៧​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១០​កុម្ភ​:

ភ្នំពេញ: មនុស្ស​ចំនួន ៣​នាក់ បាន​បាត់​បង់ជីវិត និង​៧​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ៦​នាក់ និង​ស្រាល ១​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ក្នុង​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទូទាំងប្រទេស ៨ លើក ។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​

​របាយការណ៍​របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា បណ្តាល​ឲ្យ​ខូចខាត ម៉ូតូ​ចំនួន ៧​គ្រឿង រថយន្ត​ធុន​តូច ៧​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង​។​

​មូលហេតុ​ដែល​នាំ​ឲ្យ​មាន គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ ល្បឿន​លឿន ២​លើក ស្រវឹង ២​លើក មិន​គោរព​សិទ្ធិ ១​លើក មិន​ប្រកាន់​ស្តាំ ២​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​៕V​/S