​រថយន្ត​បើក​កៀរ​កង់​ក្មេងចេញពី​សាលា ហើយ​ទៅបុក​ខ្លោងទ្វា​វត្ត​ពួក បណ្តាលអោយ​ឆាបឆេះ​

​សៀមរាប: ក្មេងប្រុស​ម្នាក់ បាន​ជិះ​កង់​ចេញពី​រៀន ត្រូវ​រថយន្ត​តូយ៉ូតា កាមរី គូទ​ហើម បើក​កៀរ បណ្តាលអោយ​ដួល រងរបួស​ស្រាល ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម បើករថយន្ត​គេច រេ​ចង្កូត​ទៅបុក​ខ្លោងទ្វារវត្ត​ពួក បណ្តាលអោយ​ឆាបឆេះ សន្ធោសន្ធៅ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ៨ យប់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ  នៅ​ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។

​មន្ត្រីនគរបាល ស្រុក​ពួក បានអោយដឹង​នៅ ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ​ថា ពិត​ជាមាន​ករណីនេះ កើតឡើង​មែន ហើយ​នៅ​ព្រឹក​នេះ ក្មេងប្រុស រងគ្រោះ ដែលមាន​អាយុ​ជាង ១០​ឆ្នាំ ដែល​ជិះ​កង់​ចេញ ពីសា​លា រៀន​គួ​នោះ  នឹង​មក​ដាក់​ពា​ក្ស​បណ្ដឹង ប្ដឹង​នៅ​អធិការនគរបាល​ស្រុក​ពួក ករណី រថយន្ដ​១​គ្រឿង បើក​កៀរ ហើយ​បើក​រត់ ទៅបុក​ក្លោងទ្វារវត្ត​ពួក បណ្ដាល​ឲ្យ​ឆេះ កាលពី​យប់មិញ​។​

​មន្ត្រីនគរបាល​ដដែល បន្ថែមថា រថយន្ត​ដែល​បើក​កៀរ​ក្មេងប្រុស​នោះ មិនមាន​ដឹក​ត្រី​នោះទេ តែ​គ្រាន់តែ​សង្ស័យថា ជា​រថយន្ដ​ដឹក​ត្រី តែប៉ុណ្ណោះ​។

​មន្ត្រី​បាន​បន្ថែមថា រថយន្ត​បង្ករ បាន​បើក​មកពី​ទិស​ខាងត្បូង​មក​ជើង លុះ​ជួប​ហេតុការណ៍ រួច​ម្ចាស់​ឡាន​នោះ ព្យាយាម​បើក​រត់គេច តែ​ចៃដន្យ​អាក្រក់ ក៏​ទៅ​ជ្រុល​ទៅបុក ក្លោងទ្វារវត្ត​ពួក បណ្ដាល​ឲ្យ​ឆេះ​ឡាន​មួយ​នោះ ទាំងស្រុង​តែម្ដង​។ ប៉ុន្តែ​ក្នុងករណីនេះ មិន​បណ្តាលអោយ នរណាម្នាក់ រងរបួស ឬ​បាត់បង់​ជី​វិ​នោះទេ​។ ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើករថយន្ត​បង្ក បាន​ចុះ​គេចខ្លួនបាត់ ៕V​/S

​រថយន្ត​បើក​កៀរ​កង់​ក្មេងចេញពី​សាលា ហើយ​ទៅបុក​ខ្លោងទ្វា​វត្ត​ពួក បណ្តាលអោយ​ឆាបឆេះ​