ឃាត់ខ្លួន​អ្នកលក់ដូរ​ម្នាក់ ពីបទ​ប្រើប្រាស់​អាវុធ និង​រក្សាទុក​

កណ្តាល: កម្លាំង​នគរបាល ស្រុក​ពញាឮ បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយពី​បាន​ឆែកឆេរ​ផ្ទះរកឃើញថា​បាន​លួចលាក់​ប្រើប្រាស់​អាវុធ ឯកសណ្ឋាន​យោធា និង​រក្សាទុក​គ្រាប់រំសេវ​ខុសច្បាប់​នោះ​។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ស្ថិតនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ។​

​បើតាម​មន្ត្រីនគរបាល ស្រុក​ពញាឮ​បានអោយដឹងថា លទ្ធផល​បង្ក្រាប​នេះ គឺផ្តើមចេញពី ការស្រាវជ្រាវ និង​បង្ក្រាប ករណី​លួច​មាន​ស្ថាន​ទម្ងន់ (​ប្លន់​) កើតហេតុថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ នៅ​ចំណុច​ភូមិតា​គោគ ឃុំ​ឈ្វាំង ស្រុក​ពញា​ឭ ខេត្តកណ្ដាល​។ ខណៈដែល​កម្លាំង​នគរបាល បានចូល ឆែកឆេរ​ផ្ទះ រោង​លក់ដូរ​និង​ជា​កន្លែង​ស្នាក់នៅ​របស់​ឈ្មោះ ម៉ី ស៊ីថន នៅ​ភូមិបា​សិទ្ធ ឃុំ​ម្កាក់  ស្រុក​អង្គ ស្នួល ពុំមាន រកឃើញ​ចាប់យក វត្ថុ​អ្វី​ទេ ហើយ​បាន​បន្តឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ ផៃ អ៊ី​ម ជា​ម្តាយ របស់​ជនសង្ស័យ នៅ​ភូមិ​បា​សិទ្ធ ឃុំ​ម្កាក់ស្រុក​អង្គស្នួល នៅតែ​មិនឃើញ​វត្ថុតាង​ធ្វើ​សកម្មភាព​។​

​បន្ទាប់មក​កម្លាំង​នគរបាល បាន​បន្តទៅ​ឆែក​ឈ​ឆេរ ផ្ទះ​របស់​ឈ្មោះ ម៉ី ស៊ីថន​នៅ​ភូមិ​តាពេ​ជ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ក៏​ប្រទះឃើញ និង​ដកហូត​វត្ថុតាង​មួយចំនួន រួមមានអាវុធ​C.K.C. ១​ដើម គ្រាប់​មិនទាន់​បាញ់​១៨​គ្រាប់ ប្រភេទ​AK សំបក​គ្រាប់​២​និងគ្រាប់កាំភ្លើង​ខ្លី​១ កាបូបយួរ​១ ខ្សែក ក្រ​ឡៃ ១ ក្រវិល​ក្រ​ឡៃ​៤​គូ ខោអាវ​ប៉ា​រា​១​កំ​ផ្លេមួក​យោធា​២ ខោជើងវែង​១ និង​អា​វុ​ខ្លី​ជ​រ័ ពណ៌​ខ្មៅ ១​ហើយក៏​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ យិន យូ​ហួ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ បា​សិទ្ធ ឃុំ​ម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរ លក់ដូរ​ពីបទ​លាក់ទុក​អាវុធ និង គ្រាប់រំសេវ ខុសច្បាប់​។​

​ចំពោះ​ករណីនេះ​សមត្ថកិច្ច បាន​បន្ត​ចាត់ការ សំណុំរឿង បញ្ជូន​មកកាន់​អយ្យការ អមសាលាដំបូង​ខេត្ត កណ្ដាល​តាម​និតិ​វិធី​៕​R