«រូបមន្ត​ចង​បេះដូង​» ចេញ​កំដរ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់

«រូបមន្ត​ចង​បេះដូង​» ចេញ​កំដរ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់

ភាគទី​១

[…]

ទោះបី​ស្រីៗ​ជា​ច្រើន​មក​លឹប​ល​ក្នុង​ជីវិត​គេ នៅ​កន្លែង​ធ្វើការ​របស់​គេ ផ្ញើ​សារ​មក​ក្នុង​ទូរសព្ទ​គេ…. ចិត្ត​ខ្ញុំ​ប្រចណ្ឌ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ធ្វើ​អ្វី​ទាំង​អស់​ ព្រោះ​យល់​ថា​ថ្ងៃ​ស្អែក ថ្ងៃ​ណា​មួយ គេ​នឹង​លែង​មក​រក​ខ្ញុំ​ទៀត ពេល​នោះ​ខ្ញុំ​នឹង​ស្ដាយ​ដែល​មិន​បាន​ប្រើ​ពេល​វេលា​នៅ​ជាមួយ​គេ​ឱ្យ​បាន​ ល្អ​បំផុត។
«អូន​ចង់​ទៅ​លេង​កោះ!»
ខ្ញុំ​និយាយ​រំអុក​ ទោះ​ចិត្ត​ខ្ញុំ​កំពុង​តែ​ក្រៀម​ស្វិត។
«ទៅ​ៗ​អ៊ីចឹង? ទៅ​ពេល​ណា?!» គេ​ឆ្លើយ​មក​ធម្មតា​ដូច​គ្មាន​អី​ភ្ញាក់ផ្អើល ​ដូច​មិន​មែន​ជា​រឿង​អ្វី​ធំ​សម្រាប់​គេ​សោះ​ឡើយ។

ប្រហែល​ជា​ក្នុង​ជីវិត​គេ​ ការ​ចំណាយ​ប្រាក់​ដើរ​លេង​ជា​រឿង​តូចតាច ហើយ​កាល​ដែល​បាន​ស្រីៗ​ទៅ​កំដរ​ដើរ​លេង​ក៏​មិន​មែន​ជា​រឿង​អ្វី​ដែល​ត្រូវ​ ភ្ញាក់ផ្អើល? អ៊ីចឹង​ខ្ញុំ​នេះ?… តម្លៃ​របស់ខ្ញុំ​មាន​អី​ធំ​ដុំ​ទៅ​សម្រាប់​អារម្មណ៍​របស់​គេ?
ខ្ញុំ​គិត​ដល់​រឿង​ស្មុគ​កាន់តែ​ច្រើន​ឡើង​ៗ តែ​ខ្ញុំ​នៅ​រក្សា​ការ​សន្ទនា​ដូច​គ្មាន​អ្វី​ទោមនស្ស៖
«ពេល​ណា​ក៏​ដោយ​កាន់តែ​ឆាប់​កាន់តែ​ល្អ! អូ​…បង​អ្ហា៎ ចិត្ត​ដល់​បុណ្យ​សង្សារ​ហើយ!»
«ចង់​បាន​អី​គេ ​អូន​អ៊ូក?»
«ខឹង​អាលូវ​ បើ​ហៅ​អូន​អ៊ីចឹង!»
«ចុះ​បើ​កា​ម៉ាប់​មែន ​មិន​ឱ្យ​គេ​ថា?!»
«មក​ស្រលាញ់​ធ្វើ​អី​អ៊ីចឹង?!»
«មាន​អា​ណា​ថា​ស្រលាញ់!»
ខ្ញុំ​ក្ដិច​ខ្ញាំ​គេ។

ខ្លួន​គេ​ត្រង់​ណា​ក៏​ណែនណាន់​ ព្រោះ​គេ​ជា​ប្រុស​ស្អាត ញ៉ាំ​​គ្រប់គ្រាន់​និង​ហាត់ប្រាណ​ដោយ​ជីវិត​មិន​ដែល​លំបាក។
ប៉ុន្តែ​ដែល​ខុស​ពី​កូន​អ្នក​មាន​នានា​គឺ​ថា ចិត្ត​គេ​មាន​ការ​យោគយល់​ ហើយ​ស្នេហា​របស់​គេ​ផ្អែមល្ហែម។
៥​សប្ដាហ៍​ហើយ​ដែល​យើង​បាន​សាង​ស្នេហា​ជាមួយ​គ្នា​ដូច​ជា​ប្ដី​ប្រពន្ធ យើង​បាន​ក្លាយ​ទៅ​ជា​កញ្ចក់​ដែល​ឆ្លុះបញ្ចាំង​ភាព​ឯកជន​របស់​គ្នា​ទៅ​វិញ​ទៅ ​មក តែ​គេ​មិន​ដែល​និយាយ​ពី​រឿង​អនាគត​ ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ថា បុប្ផា​ប៉ះ​កន្លង់​ជា​រឿង​ធម្មតា​ ឯ​រឿង​រៀបការ​គឺ​មិនមែន​សម្រាប់​នារី​ក្រីក្រ​របៀប​ខ្ញុំ​នេះ​ដាច់​ខាត។ ខាង​ខ្ញុំ​នេះ​វិញ​ជា​ភាគី​ចាញ់​ប្រៀប​ស្រាប់​ទៅ​ហើយ។

នៅ​ជាមួយ​គេ បំណង​ប្រាថ្នា​ទាំងអស់​របស់ខ្ញុំ​ត្រូវ​ធីប​ចោល​ទៅ​ម្ខាង។
ពីមុន ខ្ញុំ​រក្សា​ស្នេហា​បរិសុទ្ធ​របស់ខ្ញុំ គិត​ប្រាថ្នា​រៀបការ​ជា​ប្រពន្ធ​និង​ជា​ម្ដាយ។
តែ​បន្ទាប់ពី​សង្សារ​ចាស់ ​គេ​តាម​ម្ដាយ​របស់​គេ គេ​ចោល​ខ្ញុំ​ព្រោះ​ប្រកាន់​ប្រវត្តិ​ខ្ញុំ​ថា​ជា​កូន​ប្រពន្ធចុង​ ខ្ញុំ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កំណាត់​ជីវិត​ដ៏​ឈឺចាប់​ ហើយ​ប្រាប់​ខ្លួន​ឯង​ថា​តទៅ​ស្រលាញ់​ពួក​ប្រុសៗ​គឺ​រក​លុយ​មក​ទិញ​ផ្ទះ​និង​ ឡាន​ទុក​ដឹក​ម៉ែ​កម្សត់​របស់ខ្ញុំ​ដើរ​លេង។
ទោះ​បី​ជា​យ៉ាង​ណា ពេល​នេះ​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​របស់​ឌី​ន និង​ភាព​ផ្អែមល្ហែម​ដែល​គេ​ធ្វើ​អំណោយ​មក​ក្នុង​ជីវិត​ខ្ញុំ បាន​ផ្លាស់ប្ដូរ​ខ្ញុំ​ពី​គំនិត​សងសឹក ចំអក​ដល់​ព្រហ្ម​លិខិត​មក​ជា​ការ​ប្រើ​ប្រាស់​អតីតកាល​និង​ការ​ឈឺចាប់​ជា​ បទពិសោធន៍។

«បង​ត្រូវ​ទៅ​ហុងកុង​ពីរ​បី​ថ្ងៃ! ពេល​​​មកវិញ ​បង​ចង់​ទិញ​កាដូ​មក​ឱ្យ​ហើយ!»
«បង​ឯង​មកវិញ​ទាន់​ថ្ងៃ​១៤​អត់?!» […]

 

ចុចអាន​ភាគ​ទី​១​ទាំង​ស្រុង​!

 

«រូបមន្ត​ចង​បេះដូង​» ចេញ​កំដរ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ