វណ្ណ ជាតា រៀបចំ​ឯកសារ​ទៅ​រស់​នៅ​អាមេរិក​តាម​ប្ដី​ ក្រោយ​រៀបការ​ស្ងាត់ៗ


វណ្ណ ជាតា រៀបចំ​ឯកសារ​ទៅ​រស់​នៅ​អាមេរិក​តាម​ប្ដី​ ក្រោយ​រៀបការ​ស្ងាត់ៗ

វណ្ណ ជាតា កំពុង​រៀបចំ​ឯកសារ ដើម្បី​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​ស្វាមី ក្រោយ​ពួក​គេ​បាន​រៀបការ​ជាមួយ​គ្នា​ស្ងាត់ៗ​កន្លង​មក។

 

វណ្ណ ជាតា រៀបចំ​ឯកសារ​ទៅ​រស់​នៅ​អាមេរិក​តាម​ប្ដី​ ក្រោយ​រៀបការ​ស្ងាត់ៗ

 

“ខ្ញុំ​មិន​ទាន់​ចង់​និយាយ​អី​ដែរ ព្រោះ​កំពុង​ត្រៀម​សម្ភាសន៍ ម្យ៉ាង​ចាំ​ជាប់​ចាំ​ឱ្យ​គេ​ដឹង”។ ជាតា ថ្លែង​មក​កាន់ Sabay។ តារា​សម្ដែង​រូប​នេះ​បន្ត​ថា ប្ដី​របស់​នាង​ជា​អាណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​បច្ចេកទេស​ថ្នាំ​ពេទ្យ​នៅ​ទី​នោះ។ អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ជាង ២ ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ណែនាំ​ពី​បង​ប្អូន។

 

អតីត​តារា​បង្ហាញ​ម៉ូដ​រូប​នេះ​បន្ថែម​ថា ជា​ពេលវេលា​ដែល​នាង​ត្រូវ​បង្ហាញ​មុខ​ស្វាមី​ហើយ ខណៈ​បុរស​វ័យ​៤៥​ឆ្នាំ​ខាង​លើ ក៏​កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា​ដែរ។ ចំពោះ​សម្រាប់​ឱកាស​បាន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​គ្នា ឬ​អត់ គឺ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ៕

 

វណ្ណ ជាតា រៀបចំ​ឯកសារ​ទៅ​រស់​នៅ​អាមេរិក​តាម​ប្ដី​ ក្រោយ​រៀបការ​ស្ងាត់ៗ

 

វណ្ណ ជាតា រៀបចំ​ឯកសារ​ទៅ​រស់​នៅ​អាមេរិក​តាម​ប្ដី​ ក្រោយ​រៀបការ​ស្ងាត់ៗ

 

អត្ថបទ៖ សំ ជំនាញ