វីធីសាស្ត្រធម្មជាតិសម្រាប់ព្យាបាលជំងឺដុំគីសក្នុងសុដន់

ដុំគីសក្នុងសុដន់ជាដុំសាច់ស្លូត ឬពោរពេញទៅដោយទឹករាវប្រឆាំងនឹងកោសិកាមហារីក។ វាអាចជាការកើតដុំគីសតែមួយ ឬច្រើននៅក្នុងសុដន់តែម្ខាង ឬទាំងពីរហើយជាធម្មតាច្រើនកើតចំពោះស្ត្រីនៅចន្លោះអាយុ ៣០-៦០ ឆ្នាំ។
កត្តាគ្រោះថ្នាក់ចម្បងនៃការលូតលាស់របស់ដុំគីសគឺ អ័រម៉ូន ជាពិសេសមុនពេលរាំងរដូវ និងក្រោយពេលរាំងរដូវ។ កត្តាផ្សេងៗជាច្រើនទៀតរួមមាន៖ កង្វះវីតាមីន D ក៏ដូចជាការទទួលទានជាតិកាហ្វេអ៊ីន ឬជាតិស្រវឹងច្រើន។
 
វីធីសាស្ត្រធម្មជាតិសម្រាប់ព្យាបាលជំងឺដុំគីសក្នុងសុដន់
ប្រសិនបើដុំគីសបណ្តាលឲ្យអ្នកព្រួយបារម្ភច្រើន អ្នកអាចច្របាច់យកទឹកចេញ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន ដុំគីសដែលច្របាច់យកទឹកចេញអាចកើតឡើងម្តងទៀត។ វិធីព្យាបាលមួយផ្សេងទៀតរួមមាន៖ ការវះកាត់យកដុំគីសចេញ ដែលជាវិធីដ៏មានប្រសិទ្ធិភាពបំផុត។
អ្វីដែលសំខាន់ជាងនេះ អ្នកអាចជ្រើសយកវិធីព្យាបាលបែបធម្មជាតិ ដែលមានប្រសិទ្ធិភាពចំពោះស្ត្រីៗជាច្រើន។
វិធីធម្មជាតិដែលអាចព្យាបាលដុំគីសក្នុងសុដន់យ៉ាងមានប្រសិទ្ធិភាពបំផុតមានដូចជា៖
១. ទឹកស្រូវសាឡី
ធាតុផ្សំ៖
- ថង់ដាក់ទឹកកក
- ស្លឹកស្រូវសាឡីបៃតងស្រស់
- ទឹក
វិធីធ្វើ៖
កិនស្លឹកស្រូវសាឡីបៃតងស្រស់មួយបាច់ឲ្យម៉ត់ល្អ ដើម្បីចម្រាញ់យកទឹករបស់វា។ ចាក់ទឹកវាចូលទៅក្នុងថង់ដាក់ទឹកកក និងក្លាសេឲ្យកក។ ដាក់ដុំទឹកកកមួយដុំចូលទៅក្នុងទឹកមួយកែវ រួចផឹកជារៀងរាល់ព្រឹករយៈពេល ៣ខែ។ វិធីនេះអាចជួយកម្ចាត់ដុំគីសក្នុងសុដន់បានយ៉ាងមានប្រសិទ្ធិភាពបំផុត ព្រោះស្រូវសាឡីបៃតងនេះសម្បូរទៅដោយអាស៊ីតអាមីណូ, សារធាតុខនិជ និងវីតាមីន។ លើសពីនេះទៀត វាក៏អាចជួយកម្ចាត់បញ្ហាក្រួសក្នុងតម្រងនោម និងអូវែផងដែរ។
២. តែលាយ
គ្រឿងផ្សំ៖
- ជីអង្គាម
- ដើមបញ្ញើក្អែក
- ទឹក
វិធីធ្វើ៖
លាយធាតុផ្សំទាំងអស់បញ្ចូលគ្នាក្នុងទឹក រួចដាក់ចម្អិនរហូតដល់ពុះ។ វិធីនេះត្រូវចំណាយពេល ៦ខែឲ្យជាសះស្បើយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់។ រុក្ខជាតិក្នុងរូបមន្តនេះអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក, កាត់បន្ថយការរលាក និងការពារពីការរីកលូតលាស់របស់ដុំសាច់។ ទទួលទានទឹកនេះឲ្យបាន ១លីត្រក្នុង ១ថ្ងៃឲ្យបានទៀងទាត់រយៈពេលតិចបំផុត ៦ខែ។ អ្វីដែលសំខាន់ផងដែរ ត្រូវទទួលទានអាហារជំនួយដល់សុខភាព, ត្រូវឲ្យមានសមតុល្យអាហារក្នុងពេលព្យាបាល។ ចៀសវាងឲ្យឆ្ងាយពីជាតិស្រវឹង និងផលិតផលប្រចាំថ្ងៃ។ ដើម្បីឲ្យឱសថនេះកាន់តែមានប្រសិទ្ធិភាព បន្ថែមទឹកជី ២-៣ដំណក់ចូល, ដើមបញ្ញើក្អែក និងជីអង្កាម។ វានឹងជួយកាត់បន្ថយភាពតានតឹង។
 
ចំណាំ៖ ទោះជា​យ៉ាង​ណា​ក៏ដោយ មុន​នឹង​ធ្វើការព្យាបាល​សូម​ពិគ្រោះជា​មួយ​នឹង​អ្នក​ជំនាញ​ជា​មុន​សិន ព្រោះសុខភាព​របស់​មនុស្ស​ម្នាក់ៗមិន​ដូច​គ្នាទេ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វីធីសាស្ត្រធម្មជាតិសម្រាប់ព្យាបាលជំងឺដុំគីសក្នុងសុដន់