ផ្ទុះ​សំណើច​នឹង​កូន​​ក្មេង​​​​​​​ច្រឡំ ​​ឪពុក​មា​និងលោក​ប៉ា​​ជា​បង​ប្អូន​ភ្លោះ​

ផ្ទុះ​សំណើច​នឹង​កូន​​ក្មេង​​​​​​​ច្រឡំ ​​ឪពុក​មា​និងលោក​ប៉ា​​ជា​បង​ប្អូន​ភ្លោះ​

លោក Stephen Ratpojanakul មក​ពី​ទី​ក្រុង ញ៉ូវយក​ សហរដ្ឋអាមេរិក​​ បាន​​​​សាក​ចិត្ត​​កូន​របស់​ខ្លួន​ ​​​​អាយុ​​ទើប​ ១៦​ខែ​ ​ដោយ​ឲ្យ​ជួប​នឹង​ប្អូន​ប្រុស​ភ្លោះ​​​​របស់​ខ្លួន​ និង​ថត​​​សកម្មភាព​​​នោះ​រួច​បង្ហោះ​​លើ Facebook​​​ ដែល​វីដេអូ​នេះ​​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន។

 

ផ្ទុះ​សំណើច​នឹង​កូន​​ក្មេង​​​​​​​ច្រឡំ ​​ឪពុក​មា​និងលោក​ប៉ា​​ជា​បង​ប្អូន​ភ្លោះ​
 

លោក Stephen បាន​ឲ្យ​កូន​​របស់​ខ្លួន​​ឈ្មោះ Reed ជួប​នឹង​​​ ឪពុក​មា​របស់​គេ​​ជា​លើក​ដំបូង​ គឺ​ Michael ដែល​ជា​ប្អូន​ប្រុស​ភ្លោះ​របស់​គាត់​និង​​មាន​មុខ​មាត់​ដូច​គាត់​ដែរ។ ដំបូង​ឡើយ Reed នៅ​ជា​មួយ​ប៉ា​របស់​គេ​ជា​អ្នក​ពរ រួច​​ Stephen បាន​ប្រគល់​ Reed ឲ្យ​ទៅ​ពូ​របស់​គេ Michael ។ ប៉ុន្តែ​​​ Reed បាន​ទារ​ទៅ​ប៉ា​របស់​គេ​វិញ នៅ​ពេល​​ដែល​​​​ Stephen ដោះ​វ៉ែនតា​របស់ Michael រួច​សួរ​ថា ម្នាក់​នេះ​​​ជា​នរណា​គេ? Reed និយាយ​ពាក្យ​ថា “Dada” (ថា​ជា​ប៉ា​របស់​គេ) ដែរ។

 

យ៉ាង​ណា​ក្ដី នៅ​ក្នុង​វីដេអូ​បាន​បង្ហាញ​ថា​ Reed នៅ​តែ​​​ច្រឡំ​ថា​ ​​​​​ Michael ថា​ជា​ប៉ា​របស់​គេ​ដែរ ព្រោះ​​ប៉ា​​និង​ពូ​ របស់​គេ​មាន​មុខ​មាត់​ដូច​គ្នា។ វីដេអូ​ខាង​លើ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook និង​មាន​អ្នក​មើល​ជាង​ ១២​ លាន​ដង៕

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​
​​