ទីក្រុង​ឥណ្ឌូណេស៊ី​មួយ​​ចាត់​ទុក​​ការ​ប្រារព្ធ Valentine’s Day ​ជា​រឿង​ខុស​ច្បាប់


ទីក្រុង​ឥណ្ឌូណេស៊ី​មួយ​​ចាត់​ទុក​​ការ​ប្រារព្ធ Valentine’s Day ​ជា​រឿង​ខុស​ច្បាប់

​​​​ទីក្រុង Banda Aceh ​​ប្រទេស​ឥណ្ឌូណេស៊ី​ ​បាន​ក្រើន​រំឭក​ពលរដ្ឋ​ខ្លួន​​ទាំង​អស់​ថា ​​​ការ​ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រលាញ់ ឬ Valentine’s Day គឺ​ជា​រឿង​ខុស​ច្បាប់ ​និង​ត្រូវ​​ឃាត់​ខ្លួន​​អ្នក​ប្រព្រឹត្តិ​ទៅ​អប់​រំ។

 

ទីក្រុង​ឥណ្ឌូណេស៊ី​មួយ​​ចាត់​ទុក​​ការ​ប្រារព្ធ Valentine’s Day ​ជា​រឿង​ខុស​ច្បាប់

បម្រាម​ទាំង​នេះ ​​គិត​​​ទៅ​លើ​សកម្មភាព​នានា​​​ ​ដូច​ជា​ការ​ជូន​ផ្កា ​​ជូន​សូកូឡា និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​នៅ​ថ្ងៃ​​នោះ។ ​បើ​តាម​ប្រភព​ អភិបាល​ក្រុង​​ Banda Aceh លោក Illiza Saaduddin Djamal ​ មាន​ប្រសាសន៍​​ថា៖ «​​ពលរដ្ឋ និង​​យុវវ័យ​​ទាំង​អស់ ​មិន​អនុញ្ញាត​ឲ្យ​​ប្រារព្ធ​ទិវា​​​ Valentine’s Day ឡើយ ​ព្រោះ​វា​មិន​មែន​ជា​វប្បធម៌​​សាសនា​ឥស្លាម។ ​ច្បាប់​​​នេះ​​ចាត់​ទុក​ថា​​វា​ជា​បម្រាម​។ ​អាជ្ញាធរ​ក្រុង​ ត្រូវ​​តែ​ការពារ​​ពលរដ្ឋ​ខ្លួន ពី​សកម្មភាព​​ដែល​បាន​ហាមប្រាម​»។

 

​ចំណែក​អាជ្ញាធរ ​​នឹង​លើក​ស្លាក​សញ្ញា​​បម្រាម​ទូទាំង​ក្រុង​​ឲ្យ​ពលរដ្ឋ​បាន​ដឹង ហើយ​អាជ្ញាធរ​ក៏​នឹង​ដើរ​ត្រួតពិនិត្យ​មើល​​តាម​ទីធ្លា​សាធារណៈ ​នានា​ផង​ដែរ ​ដើម្បី​ធានា​ថា​បម្រាម​នេះ​ត្រូវ​បាន​អនុវត្ត។

 

លោក​អភិបាល​ក្រុង​​បន្ថែម​ថា៖ «​​​អ្នក​ល្មើស​នឹង​បម្រាម ​យើង​នឹង​​អប់រំ​ពួកគេ​»។

 

ទីក្រុង Banda Aceh ​ស្ថិត​នៅ​ខេត្ត Aceh ​​និង​ជា​ក្រុង​អភិរក្ស​បំផុត​ និង​ប្រកាន់​ខ្ជាប់​ច្បាប់​ឥស្លាម​ Shaira​ ដ៏​តឹងរ៉ឹង​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។ ​ក្រុង​នេះ​មិន​​ត្រឹម​តែ​​ហាម​​​ទិវា Valentine’s Day ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ពិធីបុណ្យ​របស់​ប្រទេស​លោក​ខាង​លិច​ រួម​ទាំង​គ្រិស្ដ​ស្មាស​ជាដើម៕

 

ទីក្រុង​ឥណ្ឌូណេស៊ី​មួយ​​ចាត់​ទុក​​ការ​ប្រារព្ធ Valentine’s Day ​ជា​រឿង​ខុស​ច្បាប់

 

 

ចុចអាន៖ ទីក្រុង​មួយ​នៅ​​ឥណ្ឌូណេស៊ី​ ហាម​មិន​ឲ្យ​ជន​មូស្លីម​ ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី

ចុចអាន៖ ពិធី​បុណ្យ​នៅ​កោះ​មួយ​នៅ​​​ឥណ្ឌូណេស៊ី ​គាស់​ខ្មោច​ឲ្យ​ស្លៀក​​ខោអាវ​ថ្មី​​ដង្ហែ​តាម​ភូមិ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Asian Correspondent