ចៀស​វាង​សិស្ស​ភ្លើត​ភ្លើន​ថ្ងៃ​១៤​កុម្ភៈ ក្រសួង​អប់​រំ​ចាត់​វិធាន​ការ​ទប់​ស្កាត់​តាម​សាលា​

ចៀស​វាង​សិស្ស​ភ្លើត​ភ្លើន​ថ្ងៃ​១៤​កុម្ភៈ ក្រសួង​អប់​រំ​ចាត់​វិធាន​ការ​ទប់​ស្កាត់​តាម​សាលា​

កន្លង​មក​សិស្សានុសិស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​ថ្ងៃ​១៤កុម្ភៈ ជា​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​​ណាត់​ជួប​គ្នា​រវាង​គូ​ស្នេហ៍។ ដើម្បី​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ចេញសេចក្តីណែនាំ​ចំនួន​៤​ចំណុច​ខាង​ក្រោម៖

 

 

ចៀស​វាង​សិស្ស​ភ្លើត​ភ្លើន​ថ្ងៃ​១៤​កុម្ភៈ ក្រសួង​អប់​រំ​ចាត់​វិធាន​ការ​ទប់​ស្កាត់​តាម​សាលា​

 

១. ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូច​ជា​តាម​រយៈ​ការ​ប្រជុំ​នៅ​ពេល​គោរព​ទង់​ជាតិ កុំ​ឲ្យ​មាន​ការ​យល់​ខុស​អំពី​អត្ថន័យ នៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់(Valentine’s Day) ។
 

២. ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ឲ្យ​បាន​ម៉ឹង​ម៉ាត់ ជា​ពិសេស​លើ​ការ​គ្រប់​គ្រង​សីលធម៌ និង​វិន័យ ដោយ​តាម​ដាន​អវត្តមាន​សិស្សានុសិស្ស​ជា​ប្រ​ចាំ។

 
៣. ត្រូវ​ជំរុញ​ដំណើរ​ការ​របស់​ក្រុម​ប្រឹក្សា​យុវជន ក្រុម​ប្រឹក្សា​កុមារ​ប្រ​ចាំ​សាលា ដោយ​អនុវត្តន៍​សកម្មភាព«មិត្ត​អប់​រំ​មិត្ត»។

 
៤. ត្រូវ​ធ្វើ​ការ​ទាក់​ទង​ជិតស្និទ្ធ​ជា​មួយ​មាតាបិតា អាណាព្យាបាល​សិស្ស សហគមន៍ ដើម្បី​ផ្ដល់​និង​ទទួល​ព័ត៌មាន​នា​នា ពាក់​ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី ដែល​ប្រព្រឹត្តិ​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ អប់រំ ណែ​នាំ កែ​លម្អ​សិស្សានុសិស្ស​បាន​ទាន់​វេលា។

 

អត្ថបទ៖ លឹម សុ​នា