Huawei Y6 Pro មានថាមពលថ្មដល់ទៅ 4000 mAh និងកាមេរ៉ាក្រោយទំហំ 13 MP

Huawei Y6 Pro មានថាមពលថ្មដល់ទៅ 4000 mAh និងកាមេរ៉ាក្រោយទំហំ 13 MP

Y6 Pro ជាស្មាតហ្វូនដ៏ទំនើបចេញថ្មីមួយរបស់ក្រុមហ៊ុន Huawei ដែលត្រូវាបានផលិតឡើងប្រកបដោយលក្ខណៈសម្បត្តិដ៏ប្រសើរមួយ ។ Huawei Y6 Pro មានរូបរាងដ៏សាមញ្ញ ស្តើងតែរឹងមាំល្អ គែមជុំវិញធ្វើឡើងពីអាលុយមីញ៉ូម ងាយស្រួលចាប់កាន់ មិនជ្រាបទឹក មានអេក្រង់ទំហំ 5.0 អ៊ីញ ប្រភេទ IPS LCD capacitive ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល អាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ត្រជាក់ភ្នែក ។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល អមជាមួយនឹង LED Flash ធំមួយគ្រាប់ ដែលអាចថតរូបរូបបានយ៉ាងច្បាស់ម៉ត់ល្អ ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាក្រោយមានទំហំ 5 មេហ្គាភិចសែល វាដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1.1 (Lollipop) ។ ចំពោះមេម៉ូរីម៉ាស៊ីនរបស់វាមានទំហំ 16 ជីកាបៃ សំរាប់ផ្ទុកឯកសារ ថែមទាំងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 ជីកាបៃទៀត, ស្មាតហ្វូននេះប្រើដោយបន្ទះឈីប Mediatek MT6735P, ដើរដោយស៊ីភីយូ Quad-core 1.3 GHz Cortex-A53 ជាមួយនឹងរ៉េមទំហំ 2 ជីកាបៃ អាចអោយយើងដោនឡូតហ្គេម កម្មវិធី បានយ៉ាងលឿន រហ័សទាន់ចិត្ត ព្រមទាំងអាចលេងហ្គេមអនឡាន បើកកម្មវិធីផ្សេងៗ បានយ៉ាងរលូនផងដែរ ។ Huawei Y6 Pro បានបំពាក់មកនូវថាមពលថ្មដល់ទៅ 4000 មីលីអំពែ ដែលអាចធ្វើអោយការប្រើប្រាស់របស់វាបានកាន់តែបានយូរ ហើយស្មាតហ្វូននេះមាន 3ព៌ណគឺ ព៌ណស, ព៌ណមាស និងព៌ណប្រផេះ ។

Huawei Y6 Pro មានថាមពលថ្មដល់ទៅ 4000 mAh និងកាមេរ៉ាក្រោយទំហំ 13 MP

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches (720 x 1280 pixels)
  • បន្ទះឈីប : Mediatek MT6735P
  • CPU : Quad-core 1.3 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Non-removable Li-Po 4000 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : Gold, White, Gray

Huawei Y6 Pro មានថាមពលថ្មដល់ទៅ 4000 mAh និងកាមេរ៉ាក្រោយទំហំ 13 MP

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Huawei Y6 Pro មានថាមពលថ្មដល់ទៅ 4000 mAh និងកាមេរ៉ាក្រោយទំហំ 13 MP
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Huawei Y6 Pro មានថាមពលថ្មដល់ទៅ 4000 mAh និងកាមេរ៉ាក្រោយទំហំ 13 MP

ចុះថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 10:20 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ