ឃាត់ខ្លួនអ្នកលក់ដូរម្នាក់ ពីបទប្រើប្រាស់អាវុធ និងរក្សាទុកគ្រាប់រំសេវ ខុសច្បាប់

កណ្តាល ៖ កម្លាំងនគរបាល ស្រុកពញាឮ នៅម៉ោងប្រមាណ ១៤៖២០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបានឆែកឆេរផ្ទះ នៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ រកឃើញថា បានលួចលាក់ប្រើប្រាស់អាវុធ ឯកសណ្ឋានយោធា និងរក្សាទុកគ្រាប់រំសេវខុសច្បាប់។

បើតាមមន្ត្រីនគរបាលបានអោយដឹងថា លទ្ធផលបង្ក្រាបនេះ គឺផ្តើមចេញពី ការស្រាវជ្រាវ និងបង្ក្រាប ករណីលួច មានស្ថានទម្ងន់ (ប្លន់) កើតហេតុថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៩.៤០នាទី នៅចំណុចភូមិតាគោគ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្ដាល។ ខណៈដែលកម្លាំងនគរបាល បានចូល ឆែកឆេរផ្ទះ រោងលក់ដូរនិងជាកន្លែងស្នាក់នៅរបស់ឈ្មោះ ម៉ី ស៊ីថន នៅភូមិបាសិទ្ធ ឃុំម្កាក់  ស្រុកអង្គ ស្នួល ពុំមាន រកឃើញចាប់យក វត្ថុអ្វីទេ ហើយបានបន្តឆែកឆេរផ្ទះរបស់ឈ្មោះ ផៃ អ៊ីម ជាម្តាយ របស់ជនសង្ស័យ នៅភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល នៅតែមិនឃើញវត្ថុតាងធ្វើសកម្មភាព។

បន្ទាប់មកកម្លាំងនគរបាល បានបន្តទៅឆែកឈឆេរ ផ្ទះរបស់ឈ្មោះ ម៉ី ស៊ីថននៅភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ក៏ប្រទះឃើញ និងដកហូតវត្ថុតាងមួយចំនួន រួមមាន អាវុធC.K.C. ០១ដើម, គ្រាប់មិន ទាន់ បាញ់១៨គ្រាប់ប្រភេទAK , សំបកគ្រាប់០២និងគ្រាប់កាំភ្លើងខ្លី០១,កាបូបយួរ០១, ខ្សែក ក្រឡៃ ០១, ក្រវិលក្រឡៃ ០៤គូ, ខោអាវប៉ារា០១កំផ្លេ, មួកយោធា០២, ខោជើងវែង០១ និងអាវុខ្លីជរ័ ពណ៌ខ្មៅ ០១ ហើយក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ យិន យូហួ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិ បាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរ លក់ដូរពីបទលាក់ទុកអាវុធ និង គ្រាប់រំសេវ ខុសច្បាប់។

ចំពោះករណីនេះសមត្ថកិច្ច បានបន្តចាត់ការ សំណុំរឿង បញ្ជូនមកកាន់អយ្យការ អមសាលាដំបូងខេត្ត កណ្ដាលតាមនិតិវិធី៕