គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ រងរបួសធ្ងន់ ២នាក់

កណ្តាល ៖ យុវជន២នាក់ រងរបួសធ្ងន់ ដោយសារជិះម៉ូតូមួយគ្រឿង ឌុបគ្នាត្រូវរថយន្ត បុកយ៉ាង ពេញទំហឹង កាលពីវេលាម៉ោង២០និង៥៥នាទីថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិ លេខ០៤ចន្លោៈគីឡូម៉ែត្រលេខ២៥និង២៦ ភូមិអង្គស្នួល ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា រយន្តបង្កម៉ាកស្តារិច ពណ៌ប្រផេៈពាក់ស្កាកលេខភ្នំពេញ 2I.2533  បើកបរដោយឈ្មោៈ ម៉ិល វណ្ណា ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន) ចំណែកម៉ូតូរងគ្រោះម៉ាកសង់C១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1E-5698  មានកញ្ចក់ គ្មានពាក់មួកសុវត្តិភាព បើកបរឈ្មោៈ ស៊ុម និត ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ក្រាំងក្រូច ឃុំស្គុៈ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឌុបមិត្តភ័ក្រ្ត ឈ្មោះ ប៉ែន សាលីន ភេទប្រុសអាយុ២៥ឆ្នាំនៅភូមិផ្សារ កំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនរាជាធានីភ្នំពេញ មុខរបរ កម្មករទាំង០២នាក់។

នគរបាលបានបន្តថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើត ហេតុស្រាប់ឃើញ រថយន្តបង្កបើកបរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើត ជ្រុលចង្កូតទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះជាបន្ទាន់ ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ឃាត់ខ្លួន អ្នកបើកបររថយន្តបង្ក និងធ្វើការវាស់វែងរួចនាំទាំងអ្នកបើកបរ ទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ រងរបួសធ្ងន់ ២នាក់

គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ រងរបួសធ្ងន់ ២នាក់

គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ រងរបួសធ្ងន់ ២នាក់