សម្ដេចតេជោ ៖ មានហ្វេសប៊ុក ប្រើអាចដោះស្រាយបញ្ហា ជូនពលរដ្ឋ យ៉ាងឆាប់រហ័ស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានអះអាងថា មានមនុស្សមួយចំនួន ហៅសម្ដេចថា នាយករដ្ឋមន្រ្តីហ្វេសប៊ុក ប៉ុន្តែ ការដែលមានហ្វេសប៊ុកប្រើអាចឲ្យសម្ដេចទទួលដំណឹងបានលឿន និងធ្វើការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋបានរហ័សទាន់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងក្នុងពិធីសម្ពោធ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំនៅព្រឹក ថ្ងៃទី១១ កុម្ភៈ ថា "មានគេហៅឯងជាប្រមុខ រាជរដ្ឋាភិបាលហ្វេសប៊ុក។ ទាល់តែបង្កើតសាលាហៅ ពួកហ្នឹងមកបង្រៀន។ បើទោះជាខ្ញុំ មិនមានហ្វេសប៊ុក ក៏គាត់(ប្រជាពលរដ្ឋ) គង់តែមកដាក់ពាក្យ បណ្តឹងនៅផ្ទះខ្ញុំដដែលហ្នឹង។ ជួនកាលលើកគ្នាដាក់ធ្វើបាតុកម្ម ដាក់ពាក្យបណ្តឹងថែមទៀត។ ដូច្នេះ ការមានហ្វេសប៊ុក វាទទួលបានកាន់តែលឿននិងបញ្ជូនទៅក្រសួងសាម៉ី ដោះស្រាយ។ មានករណីខ្លះ ឯកឧត្តម ម៉ម ប៊ុនហេង ទទួលការដោះស្រាយភ្លាមៗ ក្រោយការបញ្ជូនពីWhatapps របស់ខ្ញុំ។ និង ករណីមួយទៀត នៅកំពង់ចាម ខ្ញុំបានផ្ញើWhatapps ទៅលន់ លឹមថៃ ករណី៨០ដុល្លារជាប់គុក។ បើខ្ញុំមិនមានទេ ដំណោះស្រាយក៏មិនអាចធ្វើបានលឿនដែរ។ តើការដោះស្រាយលឿនបែបនេះ មិនគួរត្រូវបានលើកទឹកចិត្តទេ ឬយ៉ាងម៉េច? ខ្ញុំមិនបង់ចោលទម្លាប់នៃការធ្វើការរងារបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែបន្ថែមល្បឿន ការងារតែប៉ុណ្ណោះ។ បញ្ហារបស់ប្រជាពលរដ្ឋ មិនមែនជាបញ្ហាតូចតាចទេ សូមកុំមើលស្រាល"។

សម្ដេចតេជោ បានបន្ថែមថា "ពីមុន អាងអីឡើងហ្វេសប៊ុកៗ ដល់ឥឡូវ ឲ្យក្រញ៉ាងៗ (ចាញ់សម្តេច)។ ហ្វេសប៊ុករបស់ខ្ញុំ មិនមែនបង្កើតមក ដើម្បីប្រឆាំងនឹងអ្នកទេ ប៉ុន្តែដើម្បីពន្លឿនការងារ និងប្រសិទ្ធិភាព ជូនប្រជាពលរដ្ឋ តែប៉ុណ្ណោះ "។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោហ៊ុន សែន បានប្រកាសនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ពីចំនួនអ្នកចូលចិត្ត(Like)ជាង២លាននាក់ ដែលចំនួននេះ សបញ្ជាក់ថា មានការកើនឡើងជាងឯកឧត្តមសម រង្ស៊ី ប៉ុន្តែមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិបានលើកឡើងថា គណបក្សរបស់ខ្លួន មិនចាប់អារម្មណ៍ ពីចំនួនអ្នកចុចឡាយ លើផេកហ្វេសប៊ុក របស់សម្តេចតេជោទេ៕

សម្ដេចតេជោ ៖ មានហ្វេសប៊ុក ប្រើអាចដោះស្រាយបញ្ហា ជូនពលរដ្ឋ យ៉ាងឆាប់រហ័ស

សម្ដេចតេជោ ៖ មានហ្វេសប៊ុក ប្រើអាចដោះស្រាយបញ្ហា ជូនពលរដ្ឋ យ៉ាងឆាប់រហ័ស

សម្ដេចតេជោ ៖ មានហ្វេសប៊ុក ប្រើអាចដោះស្រាយបញ្ហា ជូនពលរដ្ឋ យ៉ាងឆាប់រហ័ស