មន្ត្រី CNRP ជួបសួរសុខទុក្ខ សកម្មជន១៥នាក់ ដែលជាប់ឃុំនៅព្រៃស

ភ្នំពេញ៖ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ៦រូប នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានដឹកនាំសហការីចុះសួរសុខទុក្ខសកម្មជន ១៥រូបរបស់គណបក្សប្រឆាំងមួយនេះ ដែលជាប់ឃុំឃាំង នៅគុកព្រៃស ។

យោងតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលបានឲ្យដឹងថា «ក្នុងដំណើរ ចុះសួរសុខទុក្ខនេះ មាន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកហូរ វ៉ាន់ តំណាងរាស្រ្តមណ្ឌលភ្នំពេញ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឬទ្ធិ លោក ជា ប៉ូច លោក ឡុង រី ព្រមទាំងសកម្មជន គណបក្សសង្រ្គោះជាតិ ៩០រូបផ្សេងទៀត »៕