គ.ជ.ប បើកកិច្ចប្រជុំ លើរបៀបវារៈ៤ចំណុច

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំលើរបៀបវារៈ ចំនួន៤ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

របៀបវារៈទាំងនោះរួមមាន៖

១. ពិនិត្យសម្រេចលើរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំ រវាងគណៈកម្មការចំពោះកិច្ចនៃ គ.ជ.ប ជាមួយ UNOPS ដើម្បីពិនិត្យលក្ខណៈលំអិតលើសម្ភារៈបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី។

២. ពិនិត្យខ្លឹមសារនៃសេចក្តីព្រាងផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិឆ្នាំ២០១៦-២០១៩។

៣. ពិនិត្យសម្រេចលើសេចក្តីព្រាងសេចក្តីណែនាំរួមស្តីពីនីតិវិធី នៃការស្នើសុំ និងចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះ ឈ្មោះបោះឆ្នោត និងបោះឆ្នោត។ បន្ទាប់ពីបានយោបល់ ពីក្រុមការងារ បច្ចេកទេសរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

៤. ពិនិត្យសំណើសុំចេញសេចក្តីសម្រេចស្តីពីការកំណត់ប្រាក់កម្រៃ សម្រាប់បុគ្គលិកជាប់កិច្ចសន្យា និង៥. បញ្ហាផ្សេងៗ៕

គ.ជ.ប បើកកិច្ចប្រជុំ លើរបៀបវារៈ៤ចំណុច

គ.ជ.ប បើកកិច្ចប្រជុំ លើរបៀបវារៈ៤ចំណុច

គ.ជ.ប បើកកិច្ចប្រជុំ លើរបៀបវារៈ៤ចំណុច