ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តមណ្ឌលគិរី ៖ ​​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ ​ភ្នាក់ងារយកព័ត៌មាន​​ឲ្យទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩​​ម្នាក់ប្រចំាខេត្តមណ្ឌលគិរី គឺលោក វ៉ាន់ ទិត្យ ​បានត្រូវកងរាជអាវុធហត្ថ (PM) ​​ដោះលែងវិញហើយនៅវេលា​ម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ កុម្ភៈ ២០១៦ ​ក្រោយពីមានការអន្តរាគមន៍​ពីមន្រ្តីជាន់ខ្ពស់​ក​ងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងប្រតិកម្ម​នានា ​ជាពិសេសក្លឹបអ្នកកាសែតកម្ពុជា​។

បើតាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ​លោកឧត្តមសេនីយ៍ត្រី ​សាក់ សារ៉ាង បានឲ្យដឹងថា​ ការឃាត់ខ្លួនអ្នកកាសែតខាងលើ​នាព្រឹកថ្ងៃព្រហស្បតិ៍​នេះដើម្បី​សួរនំាពាក់ព័ន្ឋ​នឹងការផ្សាយព័ត៌មានមិនពិតតែប៉ុណ្ណោះ​ មិនមែនជាការចាប់ខ្លួននោះទេ ៕