ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ចង់​ស្លាប់​ដោយ​លោត​ចុះ​ក្នុង​ទឹកទន្លេ​ពីលើ​ស្ពាន​ជ្រោយចង្វា កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ពេល​នេះ កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នៅឡើយ ។ បុរស​រូប​នេះ អត់​ទាន់​និយាយ​ស្តី​អ្វី​បាន​នៅឡើយ​ទេ ដែល​នៅ​ទីនោះ​មាន​បងស្រី​ម្នាក់​គត់​បាន​មក​កំដរ ។

តាម​ព័ត៌មាន​ខ្លី​ៗ​ពី​សាច់ញាតិ​ប្រាប់​កោះ​សន្តិ​ផា​ព​ថា គាត់​មានឈ្មោះ​ប៊ុ​ន ចំរើន អាយុ​៥២​ឆ្នាំ ជា​បុរស​ពោះម៉ាយ មានកូន​៣​នាក់ រស់នៅ​ក្នុង​សង្ក​តា់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។ ពុំ​មាន​ព័ត៌មាន​អ្វី​ច្បាស់លាស់ ទាក់ទិន​នូវ​មូលហេតុ​នៃ​ការ​ចង់​ស្លាប់​បែប​នេះ​ទេ ។ មាន​តែ​សាមីខ្លួន ដែល​អាច​រៀបរាប់​បាន ប៉ុន្តែ​ពេល​នេះ​សាមីខ្លួន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ ដោយ​ដាក់​ខ្យល់​អុកស៊ីហ្សែន​ជា ជំនួយ​ដល់​ការ​ដកដង្ហើម ។ គ្រូពេទ្យ​និយាយ​ថា គាត់​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅឡើយ ។