កូរ៉េខាងត្បូងនឹងផ្អាក ប្រតិបត្តិការនៅតំបន់ គៃស៊ងជាការឆ្លើយតប នឹងសកម្មភាពកូរ៉េ ខាងជើង

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ខ្លួននឹងបញ្ឈប់រាល់ប្រតិបត្តិការទាំងអស់នៅក្នុងតំបន់ឧស្សាហកម្មរួមគៃស៊ង ក្នុងទឹកដីកូរ៉េខាងជើង ដើម្បីឆ្លើយតបនឹងសកម្មភាពក្រុងព្យុងយ៉ាង ដែលបានធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប នាពេលថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមលោក ហុង យង់ព្យួ បន្ដទៀតថា កូរ៉េខាងត្បូងបានកត់សម្គាល់ចំពោះសកម្មភាពកូរ៉េខាងជើង ជុំវិញសេចក្ដីសម្រេចរបស់ខ្លួន និងទាមទារឲ្យក្រុងព្យុងយ៉ាង ចូលរួមអនុវត្តយ៉ាងពេញលេញចំពោះវិធានការសំខាន់ រួមទាំងជួយឲ្យកម្មករកម្មការនីកូរ៉េខាងត្បូងចូលធ្វើការនៅក្នុងតំបន់ឧស្សហកម្មរួមវិញដោយសុវត្ថិភាព។

លោកបានបន្ដទៀតថា “រដ្ឋាភិបាលរបស់យើងបានសម្រេចចិត្តហើយថា នឹងផ្អាក់ទាំងស្រុងរាល់ប្រតិបត្តិការនៅតំបន់ឧស្សហកម្មរួមគៃស៊ង ដើម្បីការពារទឹកប្រាក់ ដែលកំពុងត្រូវបានប្រើប្រាស់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង”។

សេចក្ដីរាយការណ៍ពីសារព័ត៌មានយុនហាប់ បានឲ្យដឹងទៀតថា កូរ៉េខាងត្បូង ក៏នឹងកាត់ផ្ដាច់អគ្គិសនី និងទឹក នៅក្នុងតំបន់ឧស្សាហកម្មចំរុះ ដែលប្រហែលជាមានផលអាក្រក់ធ្ងន់ធ្ងរចំពោះកូរ៉េខាងជើង ដូចដែលពលរដ្ឋកូរ៉េខាងជើង នៅក្នុងតំបន់គៃស៊ង ត្រូវពឹងផ្អែកទាំងស្រុងចំពោះការផ្អត់ផ្គង់ទឹកពីកូរ៉េខាងត្បូង៕