គ្រាប់បែកអត្តឃាតភ្លោះ សម្លាប់ពលរដ្ឋនីហ្សេរីយ៉ា ប្រមាណ៦០នាក់ និងរបួស៧៨នាក់

អាប៊ូចា៖ អាជ្ញាធរនៅក្នុង តំបន់បានរាយការណ៍ថា គ្រាប់បែកអត្តឃាតភ្លោះបានសម្លាប់ពលរដ្ឋ នីហ្សេរីយ៉ា ប្រមាណ៦០នាក់ ហើយមាន អ្នករងរបួសប្រមាណ៧៨នាក់ កាលពីថ្ងៃពុធម្សិលមិញនេះ នៅភាគឥសាន ដែលជាតំបន់ជនភៀសខ្លួនស្នាក់នៅ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅក្រុង Dikwa ដែលមានចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីក្រុង Maiduguri នៅក្នុងរដ្ឋBorno មានករណីបំផ្ទុះឡើងដោយ គ្រាប់បែក តាមពិតហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃអង្គារម្ល៉េះ ។

លោក Satomi Ahmad នាយកទីភ្នាក់ងារគ្រប់គ្រងសង្គ្រោះបន្ទាន់រដ្ឋ បានថ្លែងថា មានស្ត្រីពីររូបដែល គេសង្ស័យថា ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរជំរុំជនភៀសខ្លួន ហើយពួកគេក៏សម្លាប់ខ្លួនឯង ផងដែរ ។

ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកភ្លោះនេះកើតឡើង មិនទាន់មានក្រុមឧទ្ទាមណាមួួយប្រកាសអះ អាងថាជាការធ្វើឲ្យមានករណីនេះនៅឡើយទេ តែគេសង្ស័យថា មានតែក្រុម Boko Haram ប៉ុណ្ណោះ ដែលធ្វើនូវទង្វើបែបនេះ ៕

  • គ្រាប់បែកអត្តឃាតភ្លោះ សម្លាប់ពលរដ្ឋនីហ្សេរីយ៉ា ប្រមាណ៦០នាក់ និងរបួស៧៨នាក់已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/02/11  Category:​អន្តរជាតិ