Microsoft ចង់ឲ្យក្លឹបបាល់ទាត់ លើពិភពលោក ប្រើប្រាស់ Windows 10 និង Windows Phone

អាល្លឺម៉ង់៖ ភាពជាដៃគូរបស់ ក្រុមហ៊ុន Microsoft និងក្លឹបអធិរាជស Real Madrid គឺដើរដល់ផ្លូវល្អបំផុត  ដូច្នេះក្រុមហ៊ុនយក្សមួយនេះ កំពុងសំឡឹងមើល ក្នុងវិធីផ្សេងទៀត ដើម្បីពង្រីកខ្លួន ចូលទៅកាន់ពិភពកីឡា ជាមួយនឹងក្រុមបាល់ទាត់ នៅទ្វីបអឺរ៉ុប នេះបើយោងតាម Sports Business Daily  ចុះផ្សាយនៅរាត្រីថ្ងៃទី១០ ខែកុម្ភ ឆ្នាំ២០១៦។

លោក Peter Jaeger នាយកជាន់ខ្ពស់ DX  នឹងជាសមាជិកក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Microsoft នៅអាល្លឺម៉ង់ បានផ្តល់បទសម្ភាសន៍ ជាមួយនឹងសារព័ត៌មាន  Sports Business Daily ថា ក្រុមហ៊ុនបច្ចុប្បន្ន គឺកំពុងពិភាក្សាជាមួយនឹង ក្លឹបបាល់ទាត់ជាច្រើន នៅលើពិភពលោក ប៉ុន្តែគ្មានអ្វីប្រាកដប្រជា នោះទេ នៅពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុន Microsoft មានរួចទៅ ហើយជាដៃគូស្រដៀងគ្នា ជាមួយនឹង ក្លឹបបាល់ទាត់ Hamburg SV នៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែនឹងមានក្លឹបជាច្រើនទៀត នឹងក្លាយជាដៃគូ បន្ទាប់ពីបិទរដូវកាល និងផ្ទេរកីឡាករ នោះ។

ក្រុមហ៊ុនយក្សមួយនេះបាន អះអាងថា អ្វីដែលក្រុមហ៊ុនផ្តល់ឲ្យ សម្រាប់ក្លឹបបាល់ទាត់នោះគឺ ការផ្តល់តារាង និងកម្មវិធីសម្រាប់ក្លឹបបាល់ទាត់ ដោយបង្ហាញការប្រៀបធៀបក្នុ ងអំឡុងពេលប្រកួត។

អ្វីដែលក្រុមហ៊ុនធ្វើ គឺក្នុងគោលបំណង នឹងជួយឲ្យក្លឹបអាច រកចំណូលបាន ពីម្ចាស់ឧបត្ថម្ភ  នេះបើតាមសម្តីលោក Peter Jaeger បាននិយាយបន្ថែម។

លោក Peter Jaeger បានបន្ថែមទៀតថា គោលដៅបន្ទាប់របស់ Microsoft  ប្រហែលជាអាល្លឺម៉ង់ ដើម្បីពង្រីកបច្ចេកវិទ្យារបស់ខ្លួន៕

Microsoft ចង់ឲ្យក្លឹបបាល់ទាត់ លើពិភពលោក ប្រើប្រាស់ Windows 10 និង Windows Phone