លោក អ៊ុក សិទ្ធិជាតិៈ មន្ទីរអប់រំ ខេត្តកំពង់ចាម យកចិត្តទុកដាក់ និងថែទាំមជ្ឈមណ្ឌល ហែលទឹកតេជោសែនឲ្យបានល្អ

ភ្នំពេញ៖ បើយោងតាមគេហទំព័រ អគ្គនាយកកីឡានេះថា ដោយតាមការចង្អុល បង្ហាញរបស់លោក បណ្ឌិត ហង់ ជួន ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាចុះពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹក តេជោសែនដែលស្ថិតនៅក្រុងកំពង់ចាម ក្រោយការសម្ពោធដាក់ ឲ្យប្រើប្រាស់កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

កន្លងមកនេះមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមបានចំណាយថវិការ ក្នុងការជួយបង់ថ្លៃទឹក និងភ្លើង ។ ក្នុងឱកាសនោះដែរថ្នាក់ដឹកនាំមន្ទីអប់រំ យុវជន និងកីឡាខេត្ត បានស្នើសុំទៅក្រសួងអប់រំយុវជន និងកីឡា ជួយលើការបណ្តុះបណ្តាលកីឡាករ-កីឡាការិនីថ្នាល ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួត កីឡា SEA GAME នៅឆ្នាំ២០២៣ បានល្អប្រសើរ ។

អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា បានឆ្លើយតបថា ចំពោះករណីនេះថ្នាក់ដឹកនាំ ក្រសួងបាននឹងកំពុងយកចិត្តទុកក្នុងការជំរុញឲ្យសហព័ន្ធកីឡាជាតិ ទាំងអស់រួមគ្នាជាមួយ ក្រសួង ក្នុងការបណ្តុះបណ្តាលថ្នាលនៅគ្រប់ប្រភេទកីឡា ។ លោកសិទ្ធិជាតិក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាមយកចិត្តទុកដាក់ និងថែទាំមជ្ឈមណ្ឌល ហែលទឹកនេះឲ្យបានល្អ ព្រោះវាមានសារសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍ កីឡាហែលទឹកនៅកម្ពុជា៕

លោក អ៊ុក សិទ្ធិជាតិៈ មន្ទីរអប់រំ ខេត្តកំពង់ចាម យកចិត្តទុកដាក់ និងថែទាំមជ្ឈមណ្ឌល ហែលទឹកតេជោសែនឲ្យបានល្អ

លោក អ៊ុក សិទ្ធិជាតិៈ មន្ទីរអប់រំ ខេត្តកំពង់ចាម យកចិត្តទុកដាក់ និងថែទាំមជ្ឈមណ្ឌល ហែលទឹកតេជោសែនឲ្យបានល្អ