អង់គ្លេស​ អាច​នឹង​ពាក់​ឈុត​អាវ​ធំ​​ផលិត​នៅ​កម្ពុជា នៅ​ Euro 2016


អង់គ្លេស​ អាច​នឹង​ពាក់​ឈុត​អាវ​ធំ​​ផលិត​នៅ​កម្ពុជា នៅ​ Euro 2016

ឈុត​​​ឯក​សណ្ឋាន​​អាវ​ធំ​ក្រុម​​ជម្រើស​ជាតិ​បាល់ទាត់​អង់គ្លេស ​ដែល​នឹង​ពាក់​ក្នុង​ព្រឹត្តិការណ៍​ Euro 2016 ​​​​ប្រទេស​បារាំង​ អាច​នឹង​ប្រើ​ប្រាស់​ឈុត​សម្លៀកបំពាក់​ ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា។

 

អង់គ្លេស​ អាច​នឹង​ពាក់​ឈុត​អាវ​ធំ​​ផលិត​នៅ​កម្ពុជា នៅ​ Euro 2016

ឈុត​ធំ​ក្រុម​អង់គ្លេស កាល​ World Cup 2014

 

​​ក្រុមហ៊ុន​លក់​សំលៀក​​បំពាក់​អង់គ្លេស​ Marks & Spencer ​​ដែល​ជា​អ្នក​ឧបត្ថម្ភ​​​ឈុត​ធំ​​ដល់​ក្រុម​តោ​កំណាច​អង់គ្លេស​៩​ឆ្នាំ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឈុត​ចាស់​​ដែល​ក្រុម​អង់គ្លេស​ពាក់​កាល​ World Cup 2014 ក្រុម​ហ៊ុន​លក់​ជិត​អស់​ហើយ ដូច្នេះ​អាច​នឹង​ប្រើ​ប្រាស់​ឈុត​ថ្មី ​មាន​ផាសុខភាព​​ និង​​កាន់​តែ​មាន​ភាព​កក់ក្តៅ ​​ដែល​​ផលិត​ឡើង​​នៅ​ប្រទេស​កម្ពុជា។

 

អង់គ្លេស​ អាច​នឹង​ពាក់​ឈុត​អាវ​ធំ​​ផលិត​នៅ​កម្ពុជា នៅ​ Euro 2016

ឈុត​ធំ​ថ្មី​ឆ្នាំ​២០១៦ ​ដែល​ក្រុម​អង់គ្លេស​គ្រោង​នឹង​ពាក់​នៅ​ Euro 2016

 

​​តាម​ពិត​ ​​ឈុត​សំលៀកបំពាក់​ធំ​​​នេះ​ដំបូង​ឡើយ​រចនា​ម៉ូដ​នៅ​អង់គ្លេស តែ​ត្រូវ​ផលិត​​ឆ្លង​កាត់ដំណាក់​កាល​ផលិត​​ជា​ច្រើន​​ប្រទេស​ ដូច​ជា​​ អូស្ត្រាលី ចិន អ៊ីតាលី រ៉ូម៉ានី Yorkshire ​និង​ផលិត​ចេញ​រូប​រាង​សម្រេច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា មុន​នឹង​បញ្ជូន​ទៅ​ក្រុមហ៊ុន​លក់​ចេញ​នៅ​អង់គ្លេស​វិញ។

 

អង់គ្លេស​ អាច​នឹង​ពាក់​ឈុត​អាវ​ធំ​​ផលិត​នៅ​កម្ពុជា នៅ​ Euro 2016

ឈុត​ធំ​ថ្មី​ផលិត​ឆ្លង​កាត់​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា

 

អង់គ្លេស​ អាច​នឹង​ពាក់​ឈុត​អាវ​ធំ​​ផលិត​នៅ​កម្ពុជា នៅ​ Euro 2016

កម្មការិនី​រោង​ចក្រ​ផលិត​សំលៀក​បំពាក់​នៅ​កម្ពុជា

 

​យ៉ាង​ណា​ក្ដី ​ក្រុមហ៊ុន​ MS និង​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ​មិន​​ទាន់​សម្រេច​ព្រម​ព្រៀង​គ្នា​ជា​ផ្លូវ​ការ​ថា​​នឹង​ប្រើ​ប្រាស់​ឈុត​​ថ្មី​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​មាន​ការ​សម្រេច​ឆាប់ៗ​ខាង​មុខ៕

 

-ចុចអាន៖ គ្រូ​អង់គ្លេស​ចង់​ឲ្យ​កូន​ក្រុម​សាក​ជើងជាមួយ​​ព័រទុយហ្គាល់ មុន Euro ២០១៦

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc