អ្នកលេងជង្គង់ ឈឿន ឆៃដែន,សារឿន ច័ន្ទ ប៉ះថៃម្ចាស់ខ្សែក្រវ៉ាត់ សង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ប្រកួតកីឡាប្រដាល់ក្បាច់បុរាណខ្មែរលក្ខណៈមិត្តភាពអន្តរជាតិនៅលើសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខនេះរបស់ក្រុមហ៊ុនស្រាបៀរ Cambodia អ្នកប្រដាល់ជើងខ្លំាង ឈឿន  ឆៃដែន ក្លិបនិរោធន៍មានជ័យ ប៉ះ អ្នកប្រដាល់ថៃ Fa Phayak ក្នុងប្រភេទទម្ងន់៦០គ.ក្រ ខណៈអ្នកប្រដាល់ជើងខ្លំាង សារឿន ច័ន្ទ ក្លិបសំរ៉ែករាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថៃ Reda ក្នុងប្រភេទទម្ងន់៦០គ.ក្រ ។

តាមសំដីលោក ញៀន សុធី អ្នករៀបចំការប្រកួតប្រចាំសង្វៀន SEA-TV បាននិយាយថា ជើងខ្លាំង Fa Phayak ជាអ្នកប្រដាល់ដែលស្នៀតវាយល្អ និងខ្លាំងណាស់ធ្លាប់ផ្តួលជនជាតិថៃដូចគ្នាជាច្រើននាក់មកហើយ ។ អ្នកប្រដាល់ថៃម្នាក់នេះ វាយចេញរហ័សហើយរឹងមាំ ថែមទៀតធ្លាប់ប្រកួតបាន៩៩ដង ដោយវាយឈ្នះ ៧៤ ចាញ់២៤ និងស្មើ១ដង ចំពោះឈឿន ឆៃដែន ជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Fa Phayak ពិបាកបន្តិហើយ តែយ៉ាងណា ឈឿន ឆៃដែន មិនអាចមើលស្រាល Fa Phayak នេះឡើយ ឈឿន ឆៃដែន ជាអ្នកប្រដាល់ដែលមាន អំណោយផលល្អខាងកាយសម្បទា ហើយរូបគេខ្លាំងកណ្ដាប់ដៃ ជង្គង់ និងទាត់ធាក់  ព្រោះមើលពីប្រវត្តិនេះអ្នកប្រដាល់ថៃនេះលើស ឈឿន ឆៃដែន ជាង ២៤ដងឯណោះ ដោយ ឆៃដែន ដែលមានកំណត់ត្រាប្រកួតត៧៥លើក ឈ្នះ៥៣ដង ចាញ់១១ដង និងស្មើ១ដង ។

ចំពោះ សារឿន ច័ន្ទ អ្នកប្រដាល់ក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន ជួបជាមួយអ្នកប្រដាល់ថៃ Reda ប្រកួតក្នុង ប្រភេទទម្ងន់ ៦០ គីឡូក្រាម ហើយ Reda អ្នកប្រដាល់ថៃរូបនេះធ្លាប់វាយឈ្នះ ម៉ន ចាន់ដារ៉ា អ្នកប្រដាល់ក្លឹបការិយាល័យទី៥ កងទ័ពជើងគោកដោយពិន្ទុ ។

សម្រាប់ជំនួបនេះ សារឿន ច័ន្ទ និង Reda លើកនេះពិបាកនឹងទាយណាស់ ព្រោះអ្នកប្រដាល់ថៃរូបនេះវាយល្អ និងខ្លាំងគួរសមដែរ តែយ៉ាងណាជួបសារឿន ច័ន្ទ នោះអ្នកប្រដាល់ថៃរូបនោះមិនមែនស្រួលស៊ីប៉ុន្មានឡើយ។ អ្នកប្រដាល់ សារឿន ច័ន្ទ គេមានកណ្ដាប់ដៃល្អ ហើយខ្លាំង និងមានល្បិចកលប្រកួតខ្ពស់ថែមទៀត។ សារឿន ច័ន្ទ កំណត់ត្រាប្រកួតត៧១លើក ឈ្នះ៦១ដង ចាញ់៩ដង និងស្មើ១ដង រីឯ Reda កំណត់ត្រាប្រកួតត៩៥លើក ឈ្នះ៧៩ដង ចាញ់១៤ដង និងស្មើ១ដង៕

អ្នកលេងជង្គង់ ឈឿន ឆៃដែន,សារឿន ច័ន្ទ ប៉ះថៃម្ចាស់ខ្សែក្រវ៉ាត់ សង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

អ្នកលេងជង្គង់ ឈឿន ឆៃដែន,សារឿន ច័ន្ទ ប៉ះថៃម្ចាស់ខ្សែក្រវ៉ាត់ សង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ