បឹងកេតអង្គរ បើកយុទ្ធនាកាធ្វើ Football Clinic មុនរដូវកាលថ្មី មកដល់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ ក្លឹបបាល់ទាត់បឹងកេតអង្គរបានធ្វើដំណើរឆ្ពោះទៅខេត្តកំពង់ឆ្នាំង បានរៀបចំទិវាបាល់ទាត់(Football Clinic) ចែករំលែកបទពិសោធន៍ និងបង្ហាញពីបច្ចេកទេសលេងបាល់ទាត់ក៏ដូចជាប្រកួតលក្ខណៈមិត្តភាពជាដើម ដើម្បីនាំណែក្មេងៗឲ្យយល់ច្បាស់ពីការលេងបាល់ទាត់ត្រឹមត្រូវ ខណៈ ៤ខេត្ដផ្សេងៗទៀត ក៏នឹងទទួលបានកម្មវិធីនេះ ពីក្លឹបបឹងកេតអង្គរផងដែរ ។

យោងតាមការឲ្យដឹងពីមន្ដ្រីក្លឹបបឹងកេតអង្គរ បានបញ្ជាក់ថា យុទ្ធនាការធ្វើកម្មវិធី  Football Clinic នេះក្លឹបបានកំណត់គោលដៅខេត្តចំនួន ៥ រួមមានខេត្តកំពង់ឆ្នាំ រៀបចំនៅថ្ងៃទី១១ ខែកុម្ភៈនេះ បន្ទាប់មកក្លឹបនឹងបន្ដដំណើរទៅខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែកុម្ភៈ រីឯថ្ងៃទី១៣ កុម្ភៈ សមាជិកក្លឹបបឹងកេតនឹងរៀបចំកម្មវិធីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈថ្ងៃទី១៤ កុម្ភៈ រៀបចំនៅទីរួមខេត្តសៀមរាប និងថ្ងៃទី១៨ ខែកុម្ភៈ ទើបក្លឹបបន្ដដំណើទៅខេត្តកំពត ដែលជាគោលដៅចុងក្រោយ ដើម្បីកម្មវិធី Football Clinic ក៏ដូចជាការប្រកួតមិត្តភាពជាដើម ។

នេះជាឱកាសដ៏ល្អមួយ សម្រាប់ក្មេងៗ តាមបណ្ដាខេត្តមួយចំនួនខាងលើ ដើម្បីទទួលបានចំណេះដឹងលេងបាល់ទាត់ពីកីឡាករល្បីៗមួយចំនួន ក្នុងក្លឹបបឹងកេតអង្គរ ដូចជាកីឡាករ ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី និងអ្នកចាំទី ស៊ូ យ៉ាទីជាដើម ក៏ដូចជាគ្រូបង្វឹកដ៏មានប្រិយភាពលោក ប្រាក់ សុវណ្ណារ៉ា ផងដែរ ៕

បឹងកេតអង្គរ បើកយុទ្ធនាកាធ្វើ  Football Clinic មុនរដូវកាលថ្មី មកដល់

បឹងកេតអង្គរ បើកយុទ្ធនាកាធ្វើ  Football Clinic មុនរដូវកាលថ្មី មកដល់