ទីប្រឹក្សា លោក ពូទីន ចង់លុបការប្រើប្រាស់ Windows ដើម្បីលើកកម្ពស់ ក្រុមហ៊ុនក្នុងស្រុក

រុស្ស៊ី៖  លោកវ្ល៉ាឌីមៀរពូទីន កន្លងទៅបានព្យាយាម ដើម្បីបង្ខំឲ្យក្រុមហ៊ុន បច្ចេកវិទ្យាក្រៅស្រុក ថែរក្សាទិន្នន័យអ្នកប្រើប្រាស់ក្នុងស្រុក  និងផ្លាស់ប្តូរគ្រប់សកម្មភាពទាំងអស់ នៅក្នុងប្រទេស ហើយឥឡូវនេះ ក្នុងរយៈពេលដ៏ខ្លីគាត់ មានផែនការមួយទៀត បន្ទាប់ពីទីប្រឹក្សាផ្នែក អ៊ីនធឺណេតរបស់គាត់បានផ្តល់ យោបល់ថ្មីមួយ នេះបើយោងតាម softpedia ចុះផ្សាយនៅរាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក German Klimenko ដែលជាទីប្រឹក្សា ផ្នែកអ៊ិនធឺណេតរបស់លោក វ្ល៉ាឌីមៀរពូទីន ដោយបានដាក់យុទ្ធនាការថ្មីមួយប្រឆាំង នឹងក្រុមហ៊ុនបច្ចេកវិទ្យាក្រៅស្រុក ដោយពួកគេគួរតែ បង់ពន្ធបន្ថែមទៀត នៅក្នុងប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះ ព្យាយាមនឹងបិទ ការប្រើប្រាស់ Windows ។

ការប្រកាស យ៉ាងដូច្នោះរបស់លោក German Klimenko គឺក្នុងគោលបំណង ធ្វើការគាំទ្រដល់ក្រុមហ៊ុន ក្នុងស្រុក ដូចជា Yandex និង Mail.ru ហើយតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យា យក្សក្រៅស្រុក បង់ពន្ធ១៨ ភាគរយឲ្យរុស្ស៊ី រួមមានក្រុមហ៊ុន Apple ,Microsoft និង Google ។

គោលបំណងរបស់លោក German Klimenko  មិនឲ្យប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Windows គឺជាផ្នែកមួយ នៃផែនការ ផលប្រយោជន៍ ជូនដល់ក្រុមហ៊ុនក្នុងស្រុក  ដោយឲ្យអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Linux វិញ ៕

ទីប្រឹក្សា លោក ពូទីន ចង់លុបការប្រើប្រាស់ Windows ដើម្បីលើកកម្ពស់ ក្រុមហ៊ុនក្នុងស្រុក