​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ទាំងយប់ ទាំង​ថ្ងៃ​

ស្វាយរៀង: នៅ​យប់​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ​២០១៦​នេះ នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង ប្រចាំ​គោលដៅ​ក្រុមទី​១ នៅ​ក្រុង​បាវិត ចុះ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ លើ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល ជាតិ​ស្រវឹង និង​មិន​ពាក់មួក​សុវត្ថិភាព ពេលយប់ នៅ​ភូមិ ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង​។​

​លោក​វរៈសេនីយ៍ឯក គង់ សុខុម ប្រធាន​ក្រុម​គោលដៅ​ក្រុមទី​១ ប្រចាំ​ក្រុង​បាវិត បាន​ឲ្យ​ដឹងថា​៖ ក្នុងការ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី សមត្ថកិច្ច​យើង បាន​ត្រូតពិនិត្យ​ចំណុច​គោលដៅ​ទី​១ ក្រុង​បាវិត ស្ថិត​ក្នុងភូមិ​សង្កាត់​ខាងលើ ដែល​ថ្នាក់លើ បានដាក់​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ ទាំង​ពេលយប់ និង​ពេល​ថ្ងៃ ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ សមត្ថកិច្ច​យើង បាន​ផាកពិន័យ បាន​រថយន្ត​ចំនួន​២០​គ្រឿង (​ពុំមាន​ជាតិ​ស្រវឹង​ទេ​) និង​អ្នកបើកបរ​ម៉ូតូ ៦៣ គ្រឿង ក្នុងនោះ​ពិនិត្យ​រកឃើញ អ្នកបើកបរ​ក្រោម ឥទ្ធិពល​ជាតិ​ស្រវឹង បាន​ចំនួន​២​នាក់ ហើយ​មិន​ធ្វើការ​ផាកពិន័យ​នោះ គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ​ប៉ុណ្ណោះ​។​

​លោក​វរៈសេនីយ៍ បាន​បន្តថា​៖ ចាប់តាំងពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បានដាក់​ចេញ​ឲ្យ​គោរព ចាប់ពី​ថ្ងែ​ទី​១ ខែមករា ឆ្នាំ​២០១៦ រហូតមកដល់​ថ្ងៃនេះ យើង​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នានា មានការ​យល់ដឹង អំពី​ច្បាប់​ចរាចរណ៍ និង​គោរព​ច្បាប់​ច្រើន នៅ​សស់​តិច​តូច​បំផុត ដែល​ដំណើរ​តាមផ្លូវ មិន​គោរព​ច្បាប់​ចរាចរណ៍ ហើយ​សមត្ថកិច្ច​យើង ធ្វើការ​ផាកពិន័យ​និង ធ្វើការ​ណែនាំ​ឲ្យ​ពួកគាត់​យល់ដឹង អំពី​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព ជៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​បង្ក​ឲ្យ​មានការ​បាត់បង់ ដល់​អាយុជីវិត​៕V/S

​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ទាំងយប់ ទាំង​ថ្ងៃ​

​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ទាំងយប់ ទាំង​ថ្ងៃ​