​រក​ចំណុចប្រសព្វ​រួម ផ្លូវ​ភ្ជាប់ នៃ​គម្រោង​ត្រៀម​បើក​ច្រកព្រំដែន តំបន់​៤៣ (​បឹង​ស្នោរ​)-​ណូន​ម៉ាក់​មុន​

បន្ទាយមានជ័យ: ថ្នាក់ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​មន្ទីរ​អង្គភាព ក្រុមហ៊ុន​វិនិយោគ និង​អ្នក ពាក់ព័ន្ធ បាន​ជួបប្រជុំ​ពិភាក្សាគ្នា លើ​ការរក​ចំណុច​ចន្លោះ​កណ្តាល ដែល​ជាទី​ប្រសព្វ​រួម ខ្សែបន្ទាត់​ព្រំដែន នៅលើ​ផ្លូវ​ត​ភ្ជាប់​ព្រំដែន របស់​គម្រោង​បើក​ច្រកព្រំដែន តំបន់​ថ្មី ឈ្មោះ ច្រក​៤៣(​បឹង​ស្នោរ​) ឃុំ​អូរ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយ​មា​ជ័យ និង​ខាង​ថៃ គឺ​ច្រក​ណូន​ម៉ាក់​មុន ភូមិ​-​ឃុំ​ម៉ាក់​មុន ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះកែវ​។​
    
​នេះ​ជាគ​ន្លឺះ​ដោះស្រាយ ដើម្បី​សិក្សា​លើ​គម្រោង​ប្លង់​មេ របស់​អាជ្ញាធរ មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​សំ​ផាន់​ណា​រឹទ្ធ ឌឹ​វែ​ល​ឡូ​ប​មិន ដែល​ត្រូវ​កសាង​ផ្លូវ ការតភ្ជាប់​ព្រំដែន​កម្ពុជា ថៃ​នៃ​ច្រក​ខាងលើ​ឲ្យ​ឆាប់​។​
          
​លោក​នេ​ត សំអាត អនុប្រធាន​ការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​កម្ភៈ ឆ្នាំ​២០១៦ នៅ​សាល​(​ខ​)​សាលា ខេត្តបន្ទាយមានជ័យ​ថា​: មន្ត្រី​ក្រុមការងារ​បច្ចេកទេស ត្រូវ​ពិភាក្សា និង​សម្រេច​គ្នា រក​ចំណុចប្រសព្វ​រួម នៃ​ទីតាំង​កណ្តាល ត​ភ្ជាប់​ផ្លូវ​នៃ​គម្រោង បើក​ច្រកព្រំដែន តំបន់​ថ្មី​នេះ​។ យើង​ក៍​ត្រូវ​ដោះស្រាយ​បញ្ហាដីធ្លី ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ថៃ ហើយក៏​ស្នើសុំ​យោបល់ សម្រេច​ពី​គណ​:​ក​ម្មា​ធិ​ការ ព្រំដែន​កម្ពុជា ថៃ  ,​ពី​ក្រសួងការបរទេស​, ក្រសួងមហាផ្ទៃ​, ក្រសួងការពារជាតិ​...​នៃ​រាជរដ្ឋាភិបាល ជាមុនសិន ។​
     
​លោក លី​សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និយាយថា​:​អាជ្ញាធរ សមត្ថកិច្ច​ត្រូវតម្រូវ​អោយ​ក្រុមហ៊ុន សាងសង​ត​ភ្ជាប់​ផ្លូវ​ភ្ជាប់ ព្រំដែន​កម្ពុជា​-​ថៃ រក​ចំណុចប្រសព្វ​រួម នៃ​ព្រំដែន​ទាំងពីរ អោយ​ច្បាស់លាស់​ជាមុន ទើប​សាងសង់​ផ្លូវ និង​អភិវឌ្ឍន៍​នានា បើក​ច្រក​តំបន់​៤៣​នេះ​។​
        
​លោក​ឧកញ៉ា សំ ផាន់​ណា​រិ​ទ្ធិ ប្រធាន​ក្រុមហ៊ុន​សំ​ផាន់​ណា​រឹទ្ធ ឌឹ​វែ​ល​ឡូ​ប​មិន បាន​និយាយថាៈ មុន​ការ​ឈូសឆាយ ចាប់ផ្តើម​ផ្លូវ យើង​ត្រូវតែ​បង្កើត គណៈកម្មការ​ចម្រុះ ដើម្បី​យោគយល់ ការស្រុះស្រួល​ជាមុនសិន ទើប​ឲ្យ​ក្រុមហ៊ុន​សាងសង់ ផ្លូវ​ត​ភ្ជាប់​គ្នា​នោះ​។​
   
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រសាសន៍ថាៈ ក្រសួង មហាផ្ទៃ​កម្ពុជា ថៃ ក្នុង​កិច្ចប្រជុំ​បន្ទាប់ គឺ​នៅតាម​ព្រំដែន ក្នុង​រដ្ឋបាល និង​ភូមិសាស្ត្រ​ក្រុង​ស្រុក​នីមួយៗ ត្រូវ​បើក​ច្រកព្រំដែន​តំបន់ ឬ​ព្រំដែន​អន្តរជាតិ យ៉ាងតិច​មួយ​ច្រក ដើម្បី​ការងាយស្រួល​ពលរដ្ឋ ក្នុង​ការឆ្លង​កាត់ចេញ ចូល ទំនាក់ទំនង និង​ការ​ការ​ដោះ​ប្តូរ​ទំនិញ​៕V/S