​បុរស​ម្នាក់ ព្យាយាម​សម្លាប់ខ្លួន​២​លើក តែ​មិនបាន​ស​ម្រ​ច​

​កំពង់ឆ្នាំង: បុរស​ម្នាក់ បាន​ព្យាយាម​អា​រក និង ចាក់​សម្លាប់ខ្លួន ដល់​ទៅ​២​លើក តែ​មិនបាន​សម្រេច ដោយសារ​ក្រុមគ្រួសារ និង​សមត្ថកិច្ច ជួយ​ទាន់ពេល ហើយ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។  
​    ​
​បុរស​ដែល​ព្យាយាម​ប៉ង​សម្លាប់ខ្លួន​នេះ ឈ្មោះ​គង់ ប៊ុនធឿន ហៅ​ពៅ អាយុ​៥៧​ឆ្នាំ  ។ គាត់​ជា​អតីត​យោធិន​រំសាយ ហើយ​ជា​បុរស​ពោះម៉ាយ ដោយ​ប្រពន្ធ​រត់ចោល សព្វថ្ងៃ​រស់នៅ ក្នុងភូមិ​អណ្តូង​ស្នាយ  ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ  ខេត្តកំពង់ឆ្នាំង  ។​
​    ​
​ក្រុមគ្រួសារ បានអោយដឹងថា  បុរស​ខាងលើនេះ ជា​មនុស្ស​ញៀន​ស្រា​ខ្លាំង ផឹក​រហូត​ឡប់សតិ​ទៅហើយ ។  កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦  បុរស​នេះ បាន​ស្រែក​ខ្លាំងៗ អោយគេ​ជួយ និង​បានបញ្ជាក់​ប្រាប់ថា មាន​គេ​មក​ដេញ​ចាប់គាត់ អា​រក​បម្រុង​សម្លាប់ ជួយ​គាត់​ផង  ។  ស្រាប់តែ​មួយសន្ទុះ​ក្រោយមក បុរស​នេះ  បាន​យក​ផ្លែ​ឡា​ម មក​អា​រក និង​បាន​យក​ពូថៅ មក​កាប់​ជើង​ខ្លួនឯង បណ្តាលអោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ  ហើយ​ត្រូវបាន​ក្រុមគ្រួសារ និង​សមត្ថកិច្ច ជួយ​អន្តរាគមន៍​ទាន់ពេល ហើយ​ដឹក​មក​ព្យា​ល នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។​
​    ​
​ក្រុមគ្រួសារ បាន​អោយដឹងទៀតថា  ក្រោយពេល​ចេញពី មន្ទី​ពេទ្យ​ត្រឡប់ទៅផ្ទះ​វិញ  នៅវេលា​ម៉ោង​ជិត ៤ រសៀល ថ្ងៃទី​១០ កុម្ភៈ  បុរស​ខាងលើ បានចាប់ផ្តើម​ធ្វើ​ទុក​ម្តងទៀត ដោយបាន​យក​កណ្តៀវ មក​អា​រក និង​បាន​យក​ដែក​ចុង​ស្រួច មកចាក់ ក ខ្លួនឯង បណ្តាលអោយ​រងរបួស កាន់តែ​ធ្ងន់ ប៉ុន្តែ​ត្រូវបាន​គេ​ជួយសង្គ្រោះ ទាន់ពេល​ម្តងទៀត ។​
​  
 ​បច្ចុប្បន្ន បុរស​ដែល​ប៉ង​សម្លាប់ខ្លួន ដល់​ទៅ​២​លើក តែ​មិនបាន​សម្រេច​នេះ កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង​៕V/S

​បុរស​ម្នាក់ ព្យាយាម​សម្លាប់ខ្លួន​២​លើក តែ​មិនបាន​ស​ម្រ​ច​

​បុរស​ម្នាក់ ព្យាយាម​សម្លាប់ខ្លួន​២​លើក តែ​មិនបាន​ស​ម្រ​ច​

                                                                                                      
​    ​