ឈុត​ឆាក​ផ្ទុះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​របស់ ឈិន ឡុង ធ្វើ​ឲ្យ​ផ្អើល​ច្រឡំ​ថា​ភេរវកម្ម​ ​

Doliprane TVC

​អ្នកដំណើរ​ថ្មើរជើង​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ឡង់​ដ៍ បាន​យល់ច្រឡំ​ឈុត​ឆាក​ផ្ទុះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី The Foreigner របស់ ឈិន ឡុង ថា​ជាទី​តាំង​វាយប្រហារ​របស់​ក្រុម​ភេរ​វករ ។​​ ​យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា មាន​មនុស្ស​ជាច្រើន​បាន​ទូរស័ព្ទ​ទៅប្តឹង​ប៉ូលីស​ថា​មានការ​ផ្ទុះ​គ្រាប់បែក​យ៉ាង​សន្ធោរ​សន្ធៅ​លើ​ស្ពាន Lambeth Bridge នៅ​ចំ​កណ្តាល​ទីក្រុង​ឡង់​ដ៍ ។

ឈុត​ឆាក​ផ្ទុះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​របស់ ឈិន ឡុង ធ្វើ​ឲ្យ​ផ្អើល​ច្រឡំ​ថា​ភេរវកម្ម​ ​

គេ​បាន​រាយការណ៍​ថា មាន​រថយន្តក្រុង​មួយ​ត្រូវបាន​គេ​បំផ្ទុះ​គ្រាប់បែក ដែល​នេះ​ប្រហែលជា​សកម្មភាព​ភេរវកម្ម តែ​តាមពិត ជាក់ស្តែង​នេះ​គ្រាន់តែ​ឈុត​ឆាក​សម្តែង​ក្នុង​រឿង​ថ្មី​របស់លោក ឈិន ឡុង ប៉ុណ្ណោះ ។ លោក ឈិន ឡុង ក៏បាន​បកស្រាយ​លើ​រឿងនេះ​ដែរ​ថា មុននឹង​លោក​រៀបចំ​ថត​ឈុត​នោះ ផ្លូវ​ទៅ​ទីតាំង​នោះ​ត្រូវបាន​បិទ​ទាំងអស់ ហើយ​ថែមទាំង​មាន​ដាក់​ស្លាក​សម្គាល់​ប្រាប់​ថែមទៀត តែ​ដល់ពេល​មាន​អ្នកយល់ច្រឡំ​បែបនេះ លោក​ក៏​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ដែរ ។​

ឈុត​ឆាក​ផ្ទុះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​របស់ ឈិន ឡុង ធ្វើ​ឲ្យ​ផ្អើល​ច្រឡំ​ថា​ភេរវកម្ម​ ​

​លោក​បាន​បន្ថែមទៀតថា មុននឹង​ឈានដល់​ការថត​លើ​ទីតាំង​នោះ ខាង​លោក​បានដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​អស់​រយៈពេល​កន្លះ​ឆ្នាំ ហើយ​រឿងនេះ​អាច​នឹង​បញ្ចប់​ក្នុង​ពាក់កណ្តាល​ខែមីនា​ខាងមុខ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)