“អាសុយទ្រីស្មោះ​ស្នេហ៍” ចាយ​ទុន​ច្រើន​ជាង​៧ម៉ឺន​ដុល្លារ

“អាសុយទ្រីស្មោះ​ស្នេហ៍” ចាយ​ទុន​ច្រើន​ជាង​៧ម៉ឺន​ដុល្លារ

ផលិតកម្ម​ BKS បាន​ធ្វើ​ពិធី​ក្រុងពាលី​​ចេញ​ថត ខ្សែភាពយន្ត​ទី២​របស់​ខ្លួន​​ហើយ​កាល​​ពី​ព្រឹក​មិញ​ មាន​ចំណង​ជើង​ថា “អាសុយទ្រីស្មោះ​ស្នេហ៍”  ដោយ​ខ្សែភាពយន្ត​​មួយ​នេះ ​គ្រោង​ប្រើ​ដើម​ទុន​ច្រើន​ជាង​៧ម៉ឺន​ដុល្លារ។ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​​លោក ឈុន សុវណ្ណភក្ដី ម្ចាស់​ផលិតកម្ម។

“អាសុយទ្រីស្មោះ​ស្នេហ៍” ចាយ​ទុន​ច្រើន​ជាង​៧ម៉ឺន​ដុល្លារ

រឿង​”អាសុយទ្រីស្មោះ​ស្នេហ៍” គឺ​ជា​ប្រភេទ​ខ្សែភាពយន្ត​​ខ្នាត​ធំ បែប​កំប្លែង លាយ​ឈុត​ស្នេហា​ជា​ច្រើន។ បូក​ទាំង​ក្រុម​​បច្ចេកទេស​ និងតារា​សម្ដែង ខ្សែភាពយន្ត​មួយ​នេះ​ ប្រើ​មនុស្ស​ជិត​១០០នាក់​ឯណោះ។ តារា​សម្ដែង​សំខាន់​​​រួម​មាន លោក ឈុន សុវណ្ណភក្ដី, កញ្ញា គីម ច័ន្ទបរមី,   អ្នក​នាង​ប៉ែន សុផានី, លោក ម៉ា ដូណា , DJ ពាង, DJ កូន​កណ្ដុរ និង​តារា​កំប្លែង​មួយ​ចំនួន​ទៀត។ ដោយ​ឡែក លោក ឈុន សុវណ្ណភក្ដី និង កញ្ញា គីម ច័ន្ទបរមី សម្ដែង​ជា​​តួឯក ។

តាម​ការ​លើក​ឡើង​របស់​​​លោក ឈុន សុវណ្ណភក្ដី ជា​ម្ចាស់​ផលិតកម្ម និង ជា​តួឯក​ប្រុស​ផង​នោះ​​ បាន​ឲ្យ​ដឹង​បន្ត​ថា រឿង​”អាសុយទ្រីស្មោះ​ស្នេហ៍”​ BKS ​គ្រោង​ផលិត​ឡើង ដើម្បី​​ធ្វើ​ឲ្យ​ត្រូវ​ស្តង់ដារ​​កុន​ថ្មី  ដែល​​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​ និង​និង​វិចិត្រសិល្ប​កំណត់​មក។ ​ក្នុង​នោះផលិតកម្ម​បានបន្ថែម​ម៉ាស៊ីន​ថត ក៏​ដូច​​ជា​បច្ចេកទេស​ផលិត​ជា​ច្រើន​ទៀត។ លោក សុវណ្ណភក្ដី និយាយ​ថា៖ “យើង​ថែម​​កាមេរ៉ា​ទំនើប​២​ទៀត លើ​កាមេរ៉ា​​មាន​​បច្ចុប្បន្ន ហើយ​​ថែម GoPro មួយ​គ្រឿង​ទៀត យើង​ធ្វើ​តម្រូវ​ស្តង់ដារ​​ថ្មី​ដែល​ក្រសួង​កំណត់​ឲ្យ។ ចឹង​ការ​ចំណាយ​ក៏​ទៅតាម​​នោះ​ដែរ”។

“អាសុយទ្រីស្មោះ​ស្នេហ៍” ចាយ​ទុន​ច្រើន​ជាង​៧ម៉ឺន​ដុល្លារ

លោក​រំលឹក​ថា ស្នាដៃ​​​ទី១គឺ​រឿង “ដៃគូ​កំចាត់​ខ្មោច” ផលិតកម្មBKS បាន​ចំណាយ​តែ​​ខ្ទង់៧ម៉ឺន​ដុល្លារ​។ ដោយ​ឡែក​ស្នាដៃ​ទី២​នេះ ត្រូវ​ចំណាយ​អស់​​ច្រើន​ជាង​មុន ត្បិត​អី​ក្រៅ​ពី​ចំណាយ​លើ​តារា​សម្ដែង ​ក៏​ដូច​ជា​បន្ថែម​បច្ចេកទេស​ផលិត​​ ផលិតកម្ម បាន​ចំណាយ​ទៅ​លើ ជំនួយ​ការ​អ្នក​ផលិត ៤ទៅ៥នាក់​ថែម​ទៀត។ “អ្នក​និពន្ធ​រឿង​ក៏​ខ្ញុំ​ឲ្យ​ទៅ​ជួយ​​មើល អ្នក​កាត់ត​ក៏​ខ្ញុំ​ឲ្យ​ទៅ​មើល ហើយ នី មន្នីនាថ ដែល​មិនមែន​ជាតារា​សម្ដែង​ហ្នឹង ​ក៏​ខ្ញុំ​ឲ្យ​ទៅ​ជួយ​មើល​ការ​​ខុស​ត្រូវ​ទៀត ចឹង​​ខ្ញុំ​ត្រូវ​ចាយ​លុយ​ឲ្យ​ពូក​គាត់​ទៀត”។

រឿង​ ​”អាសុយទ្រីស្មោះ​ស្នេហ៍” គ្រោង​ថត​នៅ​​ចុង​សប្ដាហ៍​នេះ ដោយ​ចំណាយ​ពេល​​​ថត ប្រហែល​១ខែ នៅ​ទី​តាំង​មួយ​ចំនួន​ដូច​ជា​ភ្នំពេញ និង កំពង់សោម ជា​ដើម។ ខ្សែភាពយន្ត​មួយ​នេះ​ គ្រោង​ចាក់​បញ្ចាំង​​បន្ទាប់​ពី រឿង “ដៃគូ​កំចាត់​ខ្មោច” ចាក់​បញ្ចាំង​រួច​នៅ​អំឡុង​ចុង​ខែ​មីនា៕

អត្ថបទ៖ ខុត សីហា