ព្រឹកមិញនេះ ផលិតកម្ម BKS ក្រុងពាលី វណ្ណកម្មទី២ដោយមាន តារាល្បីៗចូលរួម

ភ្នំពេញ៖ ក្រោមពន្លឺសូរិយារះចិញ្ចែងចិញ្ចាំងនាព្រឹកព្រលឹម និងជាពេលវេលាសិរីសួរស្តីរបស់មនុស្សលោក នោះ ខាងផលិតកម្ម BKS បានយកពេលវេលាដ៏ជោគជ័យមួយនេះ ក្រុងពាលីវណ្ណកម្មថ្មីស្នាដៃទី២ របស់ខ្លួន  ក្រោមចំណងជើងថា «អាស៊ុយទ្រីស្មោះស្នេហ៍»  នៅបុរីវិមានភ្នំពេញ តាមបណ្តោយផ្លូវ៥៩៨។

សម្រាប់វណ្ណកម្មទី២នេះ មានតារាចាស់ប្រុសស្រីល្បីៗចូលរួម ថត និងក្រុងពាលី ក្នុងនោះ មានអ្នកចាត់ការទូទៅផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី លោក ទេព រិនដារ៉ូ អ្នកនាង ប៉ែន សុផានី   លោក សង់ ហ្ស៊ីស នាយចេក  លោក ម៉ាដូណា  កញ្ញា គឹម ច័ន្ទបូរមី (តួឯកស្រីក្នុងរឿង អាស៊ុយទ្រីស្មោះស្នេហ៍)  នាយពាង  នាយកណ្តុរ  និងតារាប្រុសស្រីល្បីជាច្រើនទៀត។

លោក ឈុន សុវណ្ណភក្តី បានឲ្យដឹងថា «សម្រាប់ភាពយន្តទី២ នេះនឹងចាប់ផ្តើមថត នៅថ្ងៃទី១២ ខែកុម្ភៈ និងបញ្ចប់នៅចុងខែកុម្ភៈ តែម្តង ដោយមានជ្រើសរើសយកប្លង់នៅភ្នំពេញ និងក្រុងព្រះសីហនុ» ។ ចាងហ្វាងផលិតកម្ម វ័យក្មេងរូបនេះ បានបន្តថា «សម្រាប់វណ្ណកម្មទី២ អាចនឹងចំណាយទឹកប្រាក់លើសពីរឿងចាស់ ពោលគឺអាចដល់ ជាង៣ម៉ឺនដុល្លារ និងប្រើប្រាស់ឧបករណ៍ថ្លៃៗ ទំនើប សម្រាប់ថតភាពយន្តមួយនេះ» ។

សុវណ្ណភក្តី បានបន្ថែមទៀតថា «សម្រាប់ភាពយន្តនេះ មានកំប្លែង កម្សត់ និងឈុតឆាកជាច្រើនទៀត ដែលតម្រូវតាមទីផ្សារ ហើយក៏សង្ឈឹមជោគជ័យច្រើន បន្ទាប់ពីដាក់បញ្ចាំងតាមរោងកុន» ។

បញ្ចាក់ផងដែរថា សម្រាប់ស្នាដៃទី១ របស់ផលិតកម្ម គឹភាពយន្ត«ដៃគូកម្ចាត់ខ្មោច» ដែលនឹងដាក់សម្ពោធនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦៕

ព្រឹកមិញនេះ ផលិតកម្ម BKS ក្រុងពាលី វណ្ណកម្មទី២ដោយមាន តារាល្បីៗចូលរួម

ប្រភព៖http://www.lookingtoday.com/