CNRP ៖ កាតព្វកិច្ចពលរដ្ឋ ត្រូវចូលរួមកសាង រដ្ឋទំនើប សង្គមជឿនលឿន បែបប្រជាធិបតេយ្យ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស សង្រ្គោះជាតិ (CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា កាតព្វកិច្ច របស់ប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងសកម្មភាព កសាងរដ្ឋទំនើប សង្គមជឿនលឿន តាមបែបប្រជាធិប តេយ្យ ដែលខ្លួនចង់បាន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យនិងជាតំណាង រាស្រ្តមណ្ឌលព្រៃវែង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ   ឆ្នាំ២០១៦ បានឲ្យដឹងថា ពលរដ្ឋគ្រប់រូបជាសមាជិក នៃសង្គម តាមរយៈ គ្រួសារ សាលា សាសនា និងសង្គម ត្រូវឲ្យក្លាយជាពលរដ្ឋថ្លៃថ្នូរ។

លោកបន្តថា  “ថ្នាលយើង គឺវិស័យអប់រំ ពូជយើង កូនខ្មែរ ភោគផលយើង ខ្លួនឯងផ្ទាល់ សង្គមគ្រួសារ សង្គមជាតិ”។

លោកបន្ដថា ការអភិវឌ្ឍន៍ពលរដ្ឋផ្នែក បេះដូង ចិត្ត មនោគតិ សុជីវធម៌ សីលធម៌ គុណធម៌ ដោយមិន ត្រឹមតែគិតពីប្រយោជន៍ផ្ទាល់ខ្លួន តែមានការគិតជួយផ្ដល់នូវការរីកចម្រើនដល់អ្នកដ៏ទៃ ដល់សង្គមជាតិ ទាំងមូល ដើម្បីឲ្យពលរដ្ឋមានសុជីវធម៌ សីលធម៌ គុណធម៌៕

CNRP ៖ កាតព្វកិច្ចពលរដ្ឋ ត្រូវចូលរួមកសាង រដ្ឋទំនើប សង្គមជឿនលឿន បែបប្រជាធិបតេយ្យ