តុលាការអាល្លឺម៉ង់ កាត់ទោសបុរសវ័យ ៩៣ឆ្នាំម្នាក់ជាអតីតឆ្មាំ នៅជំរុំ Auschwitz ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៧០.០០០នាក់

ប៊ែកឡាំង៖ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការនៅក្នុងប្រទេសអាល្លឺម៉ង់ បានបើកសវនាការវិនិច្ឆ័យទោសទៅលើបុរសវ័យ៩៣ឆ្នាំម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាអតីតឆ្មាំ នៅជំរុំ Auschwitz ដែលបានសម្លាប់មនុស្សយ៉ាងហោចណស់ ១៧០,០០០នាក់ ។ នេះជាលើកទី១ហើ់យ ក្នុងចំណោម៤ករណី ដែលតុលាការអាល្លឺម៉ង់ កាត់ទោសអ្នកដែលមានវ័យ ចំណាស់បែបនេះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក Reinhold Hanning ដែលមានវ័យ៩៣ឆ្នាំ ជាអតីតឆ្មាំ នៅជំរុំ Auschwitz ដែលរងនូវការចោទប្រកាន់ពីបទសម្លាប់មនុស្សអស់ប្រមាណ១៧០.០០០នាក់ ។

ប្រភពព័ត៌មានបានផ្សព្វផ្សាយថា ក្រៅពីនេះមានស្ត្រីម្នាក់ និងបុរសពីរនាក់ ដែលពួកគេជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ មនុស្សដ៏សន្ធឹកសន្ធាប់នេះ ក៏ត្រូវតុលាការអាល្លឺម៉ង ធ្វើការកាត់ទោសដែរ ។

គេបានរកឃើញថា កាលដែលលោក Hanning មានវ័យ២០ឆ្នាំនោះ នៅក្នុងឆ្នាំ១៩៤២ លោកគឺជាអតីតឆ្មាំមួយរូប ដែលបានសម្លាប់អ្នកនៅក្នុងជំរុំមួួយដែលកាលណោះអាល្លឺម៉ង់ បានធ្វើណានិគមលើប្រទេសប៉ូឡូញ ហើយគេបានដឹងថា យ៉ាងហោចណាស់មានអ្នកស្លាប់ប្រមាណ១,១លាននាក់ នៅសម័យគ្រប់គ្រងដោយពួក Nazi នាពេលនោះ ។

ប៉ុន្តែលោក Efraim Zuroff អ្នកប្រមាញ់ទៅលើករណីរបស់ Nazi ដែលទទួលខុសត្រូវលើឧក្រិដ្ឋសង្គ្រាមដោយ Nazi បានបញ្ជក់ថា សម្រាប់អ្នកមានវ័យចំណាស់បែបនេះ វាមិនត្រូវបានបង្ហាញដើម្បីកាត់ទោសនោះទេ ។

លោកបានបញ្ជាក់ថា "ទោះបីបែបនេះមែន ការកាត់ទោស មិនដែលស្របច្បាប់នោះ គឺមិនថា អ្នកនោះមានវ័យជរា ឬមានជំងឺ ឬក៍ជាស្ត្រីក្តី ក៏តម្រូវឲ្យវិនិច្ឆ័យទោសដែរ" ៕

តុលាការអាល្លឺម៉ង់ កាត់ទោសបុរសវ័យ ៩៣ឆ្នាំម្នាក់ជាអតីតឆ្មាំ នៅជំរុំ Auschwitz ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៧០.០០០នាក់