Martial ទម្លាយ​ថា Evra ជា​អ្នក​ប្រាប់​​ឲ្យ​​មក Man Utd

Martial ទម្លាយ​ថា Evra ជា​អ្នក​ប្រាប់​​ឲ្យ​​មក Man Utd

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Anthony Martial បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ខ្សែ​ការពាររួម​ជាតិ​បារាំង Patrice Evra គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​​ ប្រាប់​ឲ្យ​គេ​ផ្ទេរ​មក​កាន់ Manchester United។

 

Martial ទម្លាយ​ថា Evra ជា​អ្នក​ប្រាប់​​ឲ្យ​​មក Man UtdMartial ទម្លាយ​ថា Evra ជា​អ្នក​ប្រាប់​​ឲ្យ​​មក Man Utd

 

អតីត​កីឡាករ Monaco បាន​ប្រាប់​ទស្សនាវដ្ដី Inside United៖ “Patrice Evra បាន​ប្រាប់​ថា United គឺជា​ក្លឹប​ជើងឯក ជា​ក្លឹប​ដែល​ធំ​ជាង​ក្លឹប​ដទៃ​ទៀត ហើយ​ពេល​ដែល​ខ្ញុំ​ឈាន​ជើង​មក​ដល់​ទីនេះ ខ្ញុំ​ពិតជា​ទទួល​អារម្មណ៍​បែប​នេះ​មែន”។

 

“Evra រស់នៅ​ទីក្រុង​ដូចគ្នា​ជាមួយ​ខ្ញុំ​នៅ​ប្រទេស​បារាំង ហើយ​យើង​បាន​ចំណាយ​ពេល​និយាយ​ជាមួយ​គ្នា​ពី United។ គាត់​បាន​បន្ត​ថា ទីនេះ(Old Trafford) ជា​កន្លែង​ដែល​គាត់​ទទួល​ជោគជ័យ​បំផុត​ក្នុង​នាមជា​កីឡាករ”។ ខ្សែ​ប្រយុទ្ធ​វ័យ២០ឆ្នាំ​បន្ថែម​ដូច្នេះ។

 

Martial បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ក្រោយ​ផ្ទេរ​ពី Monaco ទៅ Manchester United ក្នុង​តម្លៃ​ខ្លួន ៣៦​លាន​ផោន (៥២លានដុល្លារ) កាល​ពី​ដើម​រដូវ​កាល។ ក្នុង​ការ​បង្ហាញ​ខ្លួន​២០​ដង​នៅ Premier League ម្ចាស់​អាវ​លេខ៩ក្រុម​បិសាច​ក្រហម​រក​បាន​៦គ្រាប់ និង​បញ្ជូន​បាល់​៣​ដង​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី៕

 

ចុចអាន៖ ប្រៀបធៀប Martial, Ronaldo & Rooney កាល​ចាប់​ផ្ដើម​នៅ​ Man Utd នរណា​ល្អ​ជាង?

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysports