Zidane ​ថា​ Ronaldo ល្អ​ជាង​ Messi


Zidane ​ថា​ Ronaldo ល្អ​ជាង​ Messi

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid ​បាន​និយាយ​ថា​ ​កូន​ក្រុម​របស់​លោក​ Cristiano Ronaldo ​គឺជា​កីឡាករ​ល្អ​បំផុត​លើ​លោក និង​ល្អ​ជាង​ Lionel Messi របស់​ក្រុម​ FC Barcelona ទៅ​ទៀត។

 

Zidane ​ថា​ Ronaldo ល្អ​ជាង​ Messi

Zidane ​ថា​ Ronaldo ល្អ​ជាង​ Messi

 

Messi បាន​យក​ឈ្នះ​​លើ​ Ronaldo លើក​ពាន​ Ballon d’Or ​កាល​ខែ​មុន​ ​ខណៈ​ដែល​កីឡាករ​ឆ្នើម​ទាំង​២​រូប​នេះ ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​លើ​លោក​នេះ​ ៨​ឆ្នាំ​ចុង​ក្រោយ (គិត​បញ្ចូល​គ្នា)។ ប៉ុន្តែ​សម្រាប់​អ្នកចាត់ការ​ថ្មី​ Real Madrid ​វិញ​ យល់​ថា​អតីត​កីឡាករ​ក្រុម​ Manchester United ​ល្អ​ជាង។

 

Zidane បាន​ប្រាប់​ដល់​ Record Mexico ថា៖ “Messi ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក? Cristiano Ronaldo ​ទើប​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក។ គ្រប់​គ្នា អាច​និយាយ​ពី​អ្វី​ដែល​ពួកគេ​ចង់​និយាយ​ពី​ Ronaldo ​ប៉ុន្តែ​ក្នុង​បេះដូង​របស់​គាត់ គាត់​ជា​មនុស្ស​ល្អ។ Messi គឺជា​គូ​ប្រជែង​របស់​គាត់ ហើយ​ការ​ប្រជែង​គ្នា​នេះ​ វា​ជា​រឿង​អស្ចារ្យ​សម្រាប់​បាល់ទាត់ និង​ជា​អ្វី​ដែល​អ្នកគាំទ្រ​​ចង់​ឃើញ”។

 

Zidane ​ថា​ Ronaldo ល្អ​ជាង​ Messi

Zidane ​ថា​ Ronaldo ល្អ​ជាង​ Messi

 

Ronaldo និង​ Messi ស៊ុត​បាន​ជាង​១០០០​គ្រាប់​ហើយ​​​ សរុប​បញ្ចូល​គ្នា​នៃ​អាជីព​របស់​អ្នក​ទាំង​២ ខណៈ​ដែល​ CR7 ​ស៊ុត​៣០​គ្រាប់ ក្នុង​ការ​ប្រកួត​៣១​ប្រកួត​​ទាំង​នៅ​ក្លឹប​ និង​ជម្រើស​ជាតិ​រដូវ​កាល​នេះ​ ​និង​​ស៊ុត​បាន​ ១៩​គ្រាប់​នៅ​ La Liga រីឯ​​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន ទើប​តែ​ស៊ុត​បាន​​១២​គ្រាប់​ប៉ុណ្ណោះ​ នៅ​ La Liga រដូវ​កាល​នេះ៕

 

-ចុចអាន៖ Messi ដេញ​ថ្លៃ​លើ​ CR7 ទិញ​យក​ឡាន​ថ្លៃ​បំផុត​លើ​លោក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ skysports | dailymail