ឧកញ៉ា​ ទ្រី​ ភាព​ ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ ?

​ក្នុង​ឱកាស​សម្ពោធ​សមិទ្ធផល​នានា​ឋិត​ក្នុង​ឃុំ​ត្បែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ នា​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ ក្រោម​អធិបតីភាព​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ អនុប្រធាន​គណៈ​ពង្រឹង​ស្រុក​កណ្តាលស្ទឹង​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ទ្រី​ ភាព​ គ្រុប​ ខូ​អិ​ល​ធី​ឌី​ (TRY​ PHEAP​ GROUP​ CO.,​ LTD.)​ ដែល​គេ​ស្គាល់​ថា​ ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ ព្រមទាំង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​នោះ​ គឺ​នៅ​លើ​ស្លាក​ប៉ាណូ​បង្ហាញ​អំពី​រូបភាព​សមិទ្ធផល​នានា​កសាង​ដោយ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​សរសេរ​បញ្ជាក់​ថា​ "​កសាង​ដោយ​ឯកឧត្តម​ អ្នកឧកញ៉ា​ ទ្រី​ ភាព​ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ ជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​លាន់មាត់​ថា​ តើ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ឬ​ ?

​លើស​ពី​នេះ​ វត្តមាន​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ក្នុង​ពិធី​សច្ចាប្រណិធាន​ និង​បំពាក់​កន្សែង​នវ​កាយ​រិ​ទ្ធិ​ជាតិ​កម្ពុជា​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ នា​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៥​ គឺ​ត្រូវ​បាន​គេ​យក​មក​ Post​ នៅ​ក្នុង​ Timeline​ នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ឈ្មោះ​ "TRY​ PHEAP​ GROUP​ CO.,​ LTD."​ កាលពី​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​ប្រើ​ពាក្យ​ថា​ "​ឯកឧត្តម​ អ្នកឧកញ៉ា​ ទ្រី​ ភាព​ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​…"​ផង​ដែរ​ ខណៈ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​បានឃើញ​នូវ​ព្រះរាជក្រឹត្យ​ណាមួយ​ដែល​តែងតាំង​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​នៅឡើយ​ទេ​ ។​

​លោក​ ទ្រី​ ភាព​ ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​នៅ​កម្ពុជា​ ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/២១៤​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០០៤​ ។​ លោក​ឧកញ៉ា​រូប​នេះ​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ទទួល​បាន​ងារ​ជា​ "​ឯកឧត្តម​ ឧកញ៉ា​"​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/១១០​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០០៩​ ។​ រំលង​ប្រមាណ​១​ឆ្នាំ​ក្រោយមក​ ឯកឧត្តម​ ឧកញ៉ា​ ទ្រី​ ភាព​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១០/២៧៣​ ចុះ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០១០​ ។

សូមប្រិយមិត្តអ្នកអានមេត្តាទស្សន៍ទាយមើល ប្រសិនបើលោកឧកញ៉ា ទ្រី ភាព ដែលជាឈ្មួញឈើដ៏ល្បីល្បាញនៅកម្ពុជា បានក្លាយជាទីប្រឹក្សាបុរសខ្លាំង តើលោកឧកញ៉ារូបនេះនឹងផ្តល់យោបល់បែបណាដល់នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងវិស័យព្រៃឈើ ? ៕

ឧកញ៉ា​ ទ្រី​ ភាព​ ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ ? ឧកញ៉ា​ ទ្រី​ ភាព​ ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ ? ឧកញ៉ា​ ទ្រី​ ភាព​ ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ ?ឧកញ៉ា​ ទ្រី​ ភាព​ ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ ?

Related