ឃុំខ្លួនជនជាតិ​កូរ៉េ​២៣​នាក់ ពាក់ព័ន្ធ​និងល្បែងស៊ីសង​

ភ្នំពេញ: ជនជាតិ​កូរ៉េ​ចំនួន​២៣​នាក់​តុលាការ​បានសម្រេច​ដាក់ពន្ធនាគារ​បណ្តោះអាសន្នកាលពីរសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ ២០១៦  នេះ​ដើម្បី​រង់ចាំការស៊ើបអង្កេត​បន្ត​។ បន្ទាប់ពី​ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ខ្លួន​​និង​បញ្ជូនមក​សាលាដំបូង​រាជធានីភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​ដោយ​ភ្ជាប់​សេចក្ដីសន្និដ្ឋាន​ចោទប្រកាន់​ពីបទបើក​កន្លែង​លេងល្បែង​ស៊ី​​សង​ខុសច្បាប់ និង​ភ្នា​ក់ ងារ​ល្បែងស៊ីសង​។​

 ក្នុងចំណោម​ជនជាតិ​កូរ៉េ​ទាំង​២៣​នាក់ មាន​២​នាក់  ត្រូវបាន​ចោទប្រកាន់​ពី​បើក​កន្លែងលេងល្បែង​ស៊ី សង​ខុសច្បាប់ និង​២១​នាក់​ផ្សេង​​ទៀត​ត្រូវបាន​ចោទប្រកាន់​ពីបទ​ភ្នាក់ងារ​ល្បែងស៊ីសង ។​

​សូមបញ្ជាក់ថា ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េ​ទាំង​២៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋានប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ជាបន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​សង្ស័យ​ជា​ក្រុម​ជំរិតទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណេ​ត​នៅក្នុង​ភូមិ​រោង​​ចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ដោយ​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឆែកឆេរ​ភូមិគ្រឹះ​ចំនួន​២​កន្លែង ទី​១នៅ​ភូមិគ្រឹះ​លេខ​១៥ ក្នុង​បុរី​ពិភពថ្មី សំរោង​អណ្ដែត ចាប់ខ្លួនបាន​មនុស្ស​ចំនួន​១២នាក់ និង​ទី​២ នៅ​ភូមិគ្រឹះ​លេខ​២៧ ក្នុង​បុរី​ពិភពថ្មី ចាប់ខ្លួន​មនុស្ស​ចំនួន​១១​នាក់​និងដកហូត​កុំព្យូទ័រ​ភ្ជាប់​​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណេ​ត ជាច្រើន​គ្រឿង ព្រមទាំង​សម្ភារ​:​ពាក់ព័ន្ធ​ជាច្រើន​ទៀត​៕R

ឃុំខ្លួនជនជាតិ​កូរ៉េ​២៣​នាក់ ពាក់ព័ន្ធ​និងល្បែងស៊ីសង​

ឃុំខ្លួនជនជាតិ​កូរ៉េ​២៣​នាក់ ពាក់ព័ន្ធ​និងល្បែងស៊ីសង​

ឃុំខ្លួនជនជាតិ​កូរ៉េ​២៣​នាក់ ពាក់ព័ន្ធ​និងល្បែងស៊ីសង​