សម្តេច​តេ​ជោ ដោះស្រាយ​ពាក្យបណ្តឹង​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញ: នៅក្នុង​ពិធី​សម្ពោធ សាកលវិទ្យាល័យ​សម្តេច​ហេង​សំរិន​ត្បូងឃ្មុំ​កាលពី​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ អំពី​ការប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ដែល​កំពុង​ពេញនិយម​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រែ​ក្លាយទៅជា​រដ្ឋាភិបាល​បែប​អេ​ឡិច​ត្រូ​និ​ច (E-Government) ដើម្បី​សម្រួល​ការងារ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ តាម​បច្ចេកវិទ្យា​ព័ត៌មាន​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាក់ស្ដែង​ដូចជា​ក្រសួងពាណិជ្ជកម្ម​បច្ចុប្បន្ន គឺ​កំពុង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​នេះ ដើម្បី​សម្រួល​ដល់​ការចុះបញ្ជី​ពាណិជ្ជកម្ម​ដ​ល់​ក្រុមហ៊ុន​នានា បាន​រហ័ស និង​មាន​តម្លាភាព ដោយ​មិនចាំបាច់​ឆ្លងកាត់​បុគ្គលិក​ច្រើន​នាក់​នោះទេ​។​

​សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​ផងដែរ​ថា ការប្រើប្រាស់​ទំព័រ Facebook សម្តេច សព្វថ្ងៃនេះ គឺ​មិនមែន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​នរណាម្នាក់​នោះទេ គឺ​សម្រាប់តែ​ដោះស្រាយ​ព​ន្លឿ​ន​ការងារ​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ តាមរយៈ​ទំព័រ Facebook នេះ សម្តេច​តេ​ជោ បានទទួល​ការរាយការណ៍​សំណូមពរ និង​ពាក្យបណ្តឹង​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ ហើយ​បញ្ហា​មួយចំនួន​គឺ សម្តេច​ដោះស្រាយបាន​ភ្លាមៗ និង​មួយចំនួនទៀត​គឺ​បាន​បញ្ជូនទៅ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ឆាបរហ័ស​បំផុត មិន​ដូច​ការវិភាគ​លើកឡើង​របស់​បុគ្គល​មួយចំនួន ដែល​តាំងខ្លួន​ជា​មហា​អ្នកវិភាគ ដែល​តែងតែ​វិភាគ​វាយប្រហារ​មកលើ​សម្តេច​តេ​ជោ ទោះបី​លោក​ខិតខំ ដើម្បី​ជំរុញ​ការកសាង​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​យ៉ាងណាក៏ដោយ​។​

​គេហទំព័រ សម្តេច​តេ​ជោ ហ៊ុន សែន បានក្លាយ​ទៅជា​កន្លែង​ទទួល​សំណូមពរ រួមទាំង​ពាក្យបណ្តឹង​នានា ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​មន្ត្រី​រាជរដ្ឋាភិបាល​គ្រប់​ក្រសួង​មន្ទីរ ស្ថាប័ន រួមទាំង​គណៈ​អភិបាល​ទូទាំងប្រទេស ត្រូវ​ចូលរួម​សហការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមរម្យ និង​ឆាប់រហ័ស​៕​

សម្តេច​តេ​ជោ ដោះស្រាយ​ពាក្យបណ្តឹង​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

សម្តេច​តេ​ជោ ដោះស្រាយ​ពាក្យបណ្តឹង​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

សម្តេច​តេ​ជោ ដោះស្រាយ​ពាក្យបណ្តឹង​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​