ជាងដែក​ម្នាក់​ឡើង​ផ្សា​បង្កាន់ដៃ​ផ្ទះ​មិន​ប្រ​យ​ត្ន័​ត្រូវ​ខ្សែរ​ភ្លើង​ឆក់​ស្លាប់

ភ្នំពេញ: បុរស់​ជា​ជាងផ្សារដែក​ម្នាក់​បាន​យក​ដែក​ឡើងទៅ​លើផ្ទះ​ដើម្បី​ផ្សា​បង្កាន់ដៃ​នៅ​ជាន់​ទី​១ដោយ​មិនបាន​ប្រុង​ប្រ​យ​ត្ន័​បាន​ប៉ះ​ជាមួយ​នឹង​ខ្សែរ​មេភ្លើង​បណ្តាលអោយ​ឆក់​អុកគូដ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក ថ្ងៃទី​១១ ខែកុម្ភៈឆ្នាំ​២០១៦​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រៃ ស ក្នុង​​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខ​ណ្ខ​ដង្កោ​។

​បុរស​ដែលជា​ជាងផ្សារដែក ត្រូវ​ខ្សែរ​ភ្លើង​ឆក់​ស្លាប់ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ ឆោម ភីមាន​អាយុ​៤០​ឆ្នាំ​ស្នាក់នៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ​ខណ្ឌដង្កោ ហើយ​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​បើ​យោងតាម​សំដី​កម្មករ​ធ្វើការ​ជាមួយ​ជនរងគ្រោះ​បាន​ប្រាប់ថា មុនពេល​កើតហេតុជនរងគ្រោះ​បាន​លី​ដែក​មួយ​ដើម​ឡើងទៅ​លើផ្ទះ​ដើម្បី​​យកទៅ​ផ្សា​បង្កាន់ដៃពេលនោះ​ក៏​ស្រាប់តែ​បាន​ទាញ​ដែក​បាន​ប៉ះ​ជាមួយនឹង​បង្គោល​ភ្លើងដោយមាន​ខ្សែរ​ស្រាត​គ្មាន​ស្រោម​នោះបាន​ឆក់​​បណ្តាលអោយ​ដួល​អុកគូដ​បានស្រែក​អោយគេ​ជួយ​ហើយ​បាននាំគ្នា​សែង​មក​ខាងក្រោម​ដើម្បី​យកមក​កប់​នឹងដីខ្សាច់ ជួយសង្គ្រោះ​តែ​​អកុសល់​បាន​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​មាន​ហេតុការណ៍ នេះ​បាន​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និងជំនាញ ខណ្ឌ​បាន​ចុះមក អន្តរាគមន៍​និង​ពិនិត្យ​លើ​ខ្លួន​សាកសព ហើយ​បានសន្និដ្ឋានថា ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែរ​ភ្លើង ប្រាកដ​មែន ហើយ​បានប្រគល់សាកសព ជូន​ក្រុមគ្រួសារ ដឹកយក​​ទៅធ្វើ​បុណ្យ នៅឯ​ស្រុកកំណើត​តែម្តង​៕R

ជាងដែក​ម្នាក់​ឡើង​ផ្សា​បង្កាន់ដៃ​ផ្ទះ​មិន​ប្រ​យ​ត្ន័​ត្រូវ​ខ្សែរ​ភ្លើង​ឆក់​ស្លាប់

ជាងដែក​ម្នាក់​ឡើង​ផ្សា​បង្កាន់ដៃ​ផ្ទះ​មិន​ប្រ​យ​ត្ន័​ត្រូវ​ខ្សែរ​ភ្លើង​ឆក់​ស្លាប់