អាជ្ញាធរ​ខណ្ឌ​សែន​សុខ ចាត់វិធានការ​ក្តៅ ទៅលើ​អាជីវករ​ដែល​មិន​អនុវត្ត និង​បន្ត​ដាក់តាំង​សម្ភារៈ ទំនិញ​លក់ដូរ រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​

ភ្នំពេញ: ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា  គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​សង្កាត់​ភ្នំពេញ​ថ្មី​​បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​អនាម័យ​នៅ​ចំណុច​ផ្សារ​ដើម​អំពិល លើ​កំណាត់​ផ្លូវ​លេខ​១៩២៨(​វិថី​ឧកញ៉ា ម៉ុង​ឬ​ទ្ធី​) ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​កាត់​យ៉ាប រុះរើ​សម្ភារៈ ទំនិញ​ដែល​បងប្អូន​អាជីវករ​ដាក់តាំង​លក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ។

​វិធានការ​ក្តៅ​ទៅលើ​អាជីវករ​ដែល​មិន​អនុវត្ត និង​បន្ត​ដាក់តាំង​សម្ភារៈ ទំនិញ​លក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​នេះ ធ្វើឡើង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​យកចិត្តទុកដាក់​ពី​លោក លី សា​វេត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​ការចាត់វិធានការ​រ​ដ្ឋ​បាល​នេះ បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​បាន​ជូនដំណឹង ឲ្យ​បញ្ឈប់​ការដាក់​តាំង​លក់ដូរ​ទំនិញ​រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ ជាច្រើនលើក​មកហើយ ប៉ុន្តែ​បងប្អូន​អាជីវករ នៅតែ​មិន​អនុវត្ត​ទៅតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ដដែល ។ ជាមួយនេះ អាជ្ញាធរ​ខណ្ឌ​សែន​សុខ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ​ជាមួយ អាជ្ញាធរ​ខណ្ឌ​ក្នុងការ​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ឲ្យ​បានល្អ​ស្អាត ដើម្បី​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​យើង​៕​