ប៉ូលិស​ថៃ​វាយ​បំបែក​បណ្ដាញ​ធ្វើ​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​ដ៏ធំ​ដឹក​នាំ​ដោយ​ជន​ជាតិ​អ៊ីរ៉ង់

ប៉ូលិស​ថៃ​បាន​វាយ​បំបែក​បណ្ដាញ​ធ្វើ​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​ដ៏ធំ​មួយ​​ដឹក​នាំ​ដោយ​ជន​ជាតិ​អ៊ីរ៉ង់​ម្នាក់​ដែល​គេ​ឲ្យ​រហស្សនាម​លោក​ថា​ជា​លោក​​បណ្ឌិត ដែល​បាន​បញ្ជូន​លិខិត​ឆ្លង​ដែន​រាប់​រយ​ទៅ​អតិថិជន​នៅ​មជ្ឈិម​បូព៌ា​ដែល​​ព្យាយាម​ចូល​ទៅ​អឺរ៉ុប។