សម្តេចតេជោ រំលឹកពីយុទ្ធសាស្រ្ត ចតុកោណ រាជរដ្ឋាភិបាល សំខាន់ៗ៤យ៉ាង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពី យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដែល ផ្ដោតសំខាន់ទៅលើ៤ចំណុច គឺ មនុស្ស ទឹក ផ្លូវ និងភ្លើង ដែលជាផ្នែកដ៏មានសារសំខាន់បំផុត ក្នុងការដោះស្រាយតម្រូវការប្រជាពលរដ្ឋ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ  នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចបានចូលរួមសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ។ ក្នុងនោះសម្តេចថ្លែងថា  សាកលវិទ្យាល័យនេះ គឺជាគ្រឹះស្ថានអប់រំ របស់រាជរដ្ឋាភិបាល ដែលបង្កើត ឡើងដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបានកសាង ទន្ទឹមគ្នា និងការកសាងអាគាររដ្ឋបាលរបស់ខេត្តត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរអំពីយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តោតសំខាន់ទៅលើ៤ចំណុចគឺ មនុស្ស ទឹក ផ្លូវ និងភ្លើង ដែលជាផ្នែកដ៏មានសារសំខាន់បំផុត ក្នុងការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តន៍ ជាបន្តបន្ទាប់ដើម្បីជំរុញឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍ និងរីកចម្រើន៕